ជាធម្មតាផ្ទៃរបស់កម្មវិធី Microsoft Word មានពណ៌ស បើប្រើយូរ ឬអានឯកសារជាដើម អាចបង្កការរំខានបន្តិច ដូចនេះ អ្នកអាចប្ដូរផ្ទៃសនោះទៅជាពណ៌ផ្សេង ឬដាក់ជា Pattern ឬរូបណាមួយបានផងដែរ។ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ។
– បើកកម្មវិធី Word > Design > Page Color
– ត្រង់ចំណុចនេះអ្នកអាចប្ដូរពណ៌ផ្សេងៗបាន និងប្រើជាក្រឡា តាម Fill Effect ខាងក្រោមបន្ថែម
– យ៉ាងណាការដាក់ Page Color ពេលព្រីនមក វាមិនជាប់មកជាមួយនោះទេ ដើម្បីឱ្យជាប់ពេលព្រីន ត្រូវអនុវត្តបន្ថែម៖
– បើកកម្មវិធី Word > File > Options
– ចុចចូល Display > ត្រង់ចំណុច Printing Options > ដាក់គ្រីសនៅលើ Print Background Colors and Images > ចុច OK ជាការស្រេច៕