Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ឃើញ​ iPhone ដូរទៅស៊ុមទីតានីញ៉ូមដូចចទំនង ពេលនេះ Galaxy S24 Ultra ត្រៀមបំពាក់ដូចគេដែរ
    បច្ចេកវិទ្យា

    ឃើញ​ iPhone ដូរទៅស៊ុមទីតានីញ៉ូមដូចចទំនង ពេលនេះ Galaxy S24 Ultra ត្រៀមបំពាក់ដូចគេដែរ

    November 7, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បើអ្នកតាមដានព័ត៌មានកៀក អ្នកអាចឮពីរទៅបីដងមកហើយថា Galaxy S24 Ultra របស់ Samsung ត្រៀមនឹងប្រើប្រាស់ស៊ុមជាសារធាតុ ទីតានីញ៉ូម ដែលជំហានមួយនេះ Apple ទើបនឹងដើរហើយថ្មីៗ ដូចមានលើ iPhone 15 Pro និង iPhone 15 Pro Max ។

    ហើយថ្ងៃនេះមានពាក្យចចាមអារ៉ាមមួយទៀត គឺមានប្រភពមកពីប្រទេសកំណើតរបស់ Samsung គឺកូរ៉េខាងត្បូង បានបញ្ជាក់ពីការពិតនេះ។

    ពាណិជ្ជកម្ម

    យោងតាមប្រភពមិនបញ្ចេញឈ្មោះ Galaxy S24 Ultra នឹងក្លាយជាស្មាតហ្វូន Samsung ដំបូងគេដែលប្រើស៊ុមការពារជា ទីតានីញ៉ូម។ ប៉ុន្ដែម៉ូឌែល Galaxy S24 ឬ S24+ នឹងមិនមានប្រើនោះឡើយ។

    ស៊ុមថ្មីនេះដែរ គេដឹងថាវាមានតម្លៃលើស ស៊ុមអាលុយមីញ៉ូមដែល Samsung ធ្លាប់ប្រើកន្លងមកប្រមាណ ២០ដុល្លារ។ ក្នុងនោះដេរ Samsung បានកំណត់គោលដៅជាបណ្ដោះអាសន្ន គឺផលិតស៊ុមទីតានីញ៉ូមចំនួន ១៥លាន ដែលចំនួននេះជាចំនួនផលិតរបស់ Galaxy S23 Ultra បានឡើងលើទីផ្សារ នៅឆ្នាំ២០២៣ នេះផងដែរ។​

    របាយការណ៍បន្តនិយាយថា Galaxy S24 Ultra នឹងមានអេក្រង់រាបស្មើមិនកោងដូចរាល់ដងទៀតនោះទេ៕

    Apple Galaxy iPhone Samsung
    Share. Facebook Telegram WhatsApp
    Previous Articleឆ្នាំមុនខាត ឆ្នាំនេះ Jaguar Land Rover ចំណេញរាប់រយលានដុល្លារវិញ
    Next Article អានឯកសារច្រើនទំព័រលើ​កម្មវិធី​ Word ពិបាកមើលចាំងភ្នែកមែន សាកវិធីនេះមើល៎

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.