[ទីផ្សារបរទេស] ប្រាក់ចំណេញប្រចាំត្រីមាសទីបីរបស់ Jaguar Land Rover ដែលគិតចាប់ពីខែកក្កដា ដល់ខែកញ្ញា មានចំនួន ៨,៥៤ពាន់លានដុល្លារ ជាការកើនឡើង ៣០% ធៀបនឹងតួលេខនៃឆ្នាំ២០២២។
ការកើនឡើងប្រាក់ចំណូលនេះ ដោយសារតែបញ្ហាផ្គត់ផ្គង់មានការធូរស្បើយ ដែលអាចឲ្យ Jaguar Land Rover ដឹករថយន្តជូនអតិថិជនបានច្រើនជាងមុន ខណៈដែលការកំណត់តម្លៃលក់ប្រសើរជាងមុន និងការផ្ដល់ជម្រើសម៉ូដែលច្រើនជាងមុន រួមជាមួយការកាត់បន្ថយចំណាយលើការផលិត ក៏មានចូលរួមចំណែកផងដែរ។
ទន្ទឹមនោះដែរ ប្រាក់ចំណេញមុនគិតពន្ធប្រចាំត្រីមាសទីបីរបស់ Jaguar Land Rover គឺមានចំនួន ៥៤៧លានដុល្លារ ខណៈដែលកាលពីឆ្នាំមុន ក្រុមហ៊ុនរងការខាតបង់ ២១៤លានដុល្លារ នៅត្រីមាសទីបី។
ទាក់ទងនឹងការបញ្ជាទិញ Jaguar Land Rover បានបញ្ជាក់ថាមានបរិមាណច្រើន ដោយទទួលបានការបញ្ជាទិញជិត ១៧ម៉ឺនគ្រឿង នៅចុងត្រីមាស ហើយក្នុងនោះរថយន្ត Range Rover, Range Rover Sport និង Defender មានចំណែក ៧៧% នៃចំនួនបញ្ជាទិញសរុប៕