Chrome ជា web browser ដ៏ពេញនិយមួយ និងជាផលិតផលរបស់ក្រុមហ៊ុន Google។ វាមានមុខងារសម្បូរបែបជាច្រើន ប៉ុន្ដែយើងសូមណែនាំមុខងារ សំខាន់ ២ ដែលអ្នកមិនគួររំលង។
១. មុខងារ របា Bookmark សម្រាប់ចូលទៅកាន់វ៉ិបសាយផ្សេងៗបានកាន់តែលឿន
របៀបដាក់ របា Bookmark៖
– Chrome > More Option (រូបត្រេ៣) > Bookmarks > Show Bookmarks bar
– បន្ទាប់ពីបើករួច អ្នកអាចទាញ link ឬ web address ដាក់លើនេះបាន
២. មុខងារផ្លូវកាត់ បញ្ជារតាម keyboard shortcuts ដែលចាំបាច់សម្រាប់ប្រើជាប្រចាំមាន៖
– Ctrl+T សម្រាប់បើក Tab ថ្មី
– Ctrl+W សម្រាប់បិទ Tab
– Ctrl+Shift+T បើក Tab ដែលបានបិទមកវិញ
– Ctrl+Tab ឆ្លាស់ទៅ Tab បន្ទាប់ (ទៅមុខ)
– Ctrl+Shift+Tab ឆ្លាស់ទៅ Tab បន្ទាប់ (ទៅក្រោយ)
– Ctrl+N បើកផ្ទាំង Chrome ថ្មី
– Ctrl+Shift+N បើកផ្ទាំង Chrome ថ្មីប្រភេទ Incognito/Private
– Ctrl+ចុច Mouse ឆ្វេងលើ Link សម្រាប់បើក tab ថ្មីតាមតំណ Link
– F6 សម្រាប់បញ្ចូល web address
– Alt+F4 បិទកម្មវិធី Chrome