Browsing: អាជីវកម្ម & សេដ្ឋកិច្ច

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍នេះបង្ហាញថា ផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី ៣ របស់វៀតណាមបានកើនឡើង ១៣,៦៧ភាគរយធៀបនឹងឆ្នាំមុន ដែលជាល្បឿនលឿនបំផុតក្នុងទសវត្សរ៍ ដែលជំរុញដោយការផលិត និងការនាំចេញ និងឥទ្ធិពលនៃការប៉ះពាល់ទាប។ ការិយាល័យស្ថិតិទូទៅ (GSO) បាននិយាយនៅក្នុងរបាយការណ៍មួយថា វិស័យឧស្សាហកម្ម និងសំណង់ក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា បានកើនឡើង ១២,៩១ភាគរយធៀបនឹងឆ្នាំមុន។ ទន្ទឹម​នឹង​នេះ វិស័យ​សេវាកម្ម​បាន​កើន​ឡើង ១៨,៨៦…

ក្រុមហ៊ុន Netflix Inc កំពុងធ្វើការទាញយកប្រធានប្រតិបត្តិផ្នែកពាណិជ្ជកម្មកំពូលពីរនាក់របស់ Snap Inc មកឱ្យធ្វើការដឹកនាំក្រុមលក់ការផ្សាយពាណិជ្ជកម្មរបស់ខ្លួន ដែលក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃអង្គារ ទី៣០ ខែសីហានេះ។ ក្រុមហ៊ុន Netflix បានបញ្ជាក់ថា ខ្លួនបានជួលប្រធានផ្នែកពាណិជ្ជកម្មរបស់ Snap គឺលោក Jeremi Gorman ជាប្រធានថ្មីនៃការផ្សាយពាណិជ្ជកម្មទូទាំងពិភពលោក។ ហើយក៏បាននាំយកអនុប្រធានផ្នែកលក់ការផ្សាយពាណិជ្ជកម្មរបស់…

ក្រុមហ៊ុន Honda កំពុងរៀបចំសម្រាប់ការវាយលុកលើការចេញលក់នូវម៉ូឌែលរថយន្តអគ្គិសនីនាទសវត្សរ៍ក្រោយ ដែលបង្កើតឱ្យមានតម្រូវការសម្រាប់ប្រភពអាគុយបន្ថែមទៀត។ ដូច្នេះហើយ ក្រុមហ៊ុនផលិតរថយន្តបានស្វែងរកដៃគូរសហការក្នុងការផលិត ដោយបានចាប់ដៃគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស LG ក្នុងការសាងសងរោងចក្រផលិតអាគុយថ្មីនៅសហរដ្ឋអាមេរិក ដែលមានសមត្ថភាពប្រចាំឆ្នាំ ៤០ជីហ្គាវ៉ាត់ បន្ទាប់ពីការវិនិយោគចំនួន ៤,៤ ពាន់លានដុល្លារ។ កញ្ចប់អាគុយលីចូម-អ៊ីយ៉ុងដែលនឹងត្រូវបានផលិតនៅក្នុងរោងចក្រនឹងត្រូវបានប្រើទាំងស្រុងទៅលើរថយន្ត Honda និង Acura អគ្គិសនី ដែលផលិតឡើងសម្រាប់ទីផ្សារអាមេរិកខាងជើង…

សារព័ត៌មាន Bloomberg News បានរាយការណ៍ថា ក្រុមហ៊ុន Apple Inc គ្រោងនឹងចាប់ផ្តើមផលិត iPhone 14 នៅក្នុងប្រទេសឥណ្ឌា ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក ស្វែងរកជម្រើសជំនួសប្រទេសចិន បន្ទាប់ពីការគ្រប់គ្រងរបស់លោក Xi ជាមួយទីក្រុងវ៉ាស៊ីនតោន និងការបិទខ្ទប់ទូទាំងប្រទេសបានរំខានដល់ការផលិត។ របាយការណ៍បាននិយាយកាលពីថ្ងៃអង្គារទី ២៣ ខែសីហាថា…

ក្រុមហ៊ុន Oracle Corp បានចាប់ផ្តើមបញ្ឈប់បុគ្គលិកនៅសហរដ្ឋអាមេរិក នេះបើយោងតាមការលើកឡើងពីបុគ្គលម្នាក់ដែលដឹងផ្ទាល់អំពីបញ្ហានេះ។ ការចេញផ្សាយនៅក្នុងខែកក្កដាបានរាយការណ៍ថា Oracle កំពុងពិចារណាកាត់បន្ថយការងាររាប់ពាន់នាក់នៅ ទូទាំងពិភពលោក បន្ទាប់ពីកំណត់គោលដៅកាត់បន្ថយការចំណាយរហូតដល់ ១ពាន់លានដុល្លារ។ ក្រុមហ៊ុនមានបុគ្គលិកពេញម៉ោងប្រហែល ១៤៣ ០០០នាក់គិតត្រឹមថ្ងៃទី ៣១ ខែឧសភា នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំចុងក្រោយរបស់ក្រុមហ៊ុន។ យោងតាមរបាយការណ៍កាលពីថ្ងៃច័ន្ទបាននិយាយថា ក្រុមហ៊ុនមិនបាននិយាយអំពីចំនួនបុគ្គលិកដែលរងផលប៉ះពាល់នោះទេ ប៉ុន្តែការបញ្ឈប់បុគ្គលិកនៅ…

[Meta] Meta ក្រុមហ៊ុនមេរបស់ Facebook នៅថ្ងៃទី ២៧ ខែកក្កដា បានប្រកាសអំពីរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទីពីររបស់ខ្លួន។ ដោយប្រាក់ចំណូលរបស់ខ្លួនទទួលបានសរុប ២៨,៨ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ ១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយនេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​វា​បាន​កើត​ឡើង​ចាប់​តាំង​ពីការប្រកាស IPO របស់​ក្រុមហ៊ុន​ក្នុង​ឆ្នាំ ២០១២។ ចំណែកប្រាក់ចំណេញសុទ្ធរបស់ Meta…

សិង្ហបុរី៖ តម្លៃប្រេងបានធ្លាក់ចុះនៅព្រឹកថ្ងៃច័ន្ទ ខណៈពេលដែលអ្នកវិនិយោគបានត្រៀមខ្លួនសម្រាប់កិច្ចប្រជុំនៅសប្តាហ៍នេះជាមួយមន្ត្រីមកពីអង្គការ OPEC+ និងអ្នកផលិតកំពូលផ្សេងទៀតស្តីពីការកែតម្រូវការផ្គត់ផ្គង់។ តម្លៃប្រេងឆៅនាពេលអនាគតរបស់ Brent បានធ្លាក់ចុះ ៦៣ សេន ឬ ០,៦ ភាគរយ មកត្រឹម ១០៣,៣៤ ដុល្លារក្នុងមួយបារ៉ែលត្រឹម។ ហើយប្រេងឆៅរបស់អាមេរិក West Texas Intermediate…

[ម៉ាឡេស៊ីន] យោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានបង្ហាញកាលពីថ្ងៃពុធនេះថា ការនាំចេញរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង ៣៨,៨ ភាគរយនៅក្នុងខែមិថុនា ដែលត្រូវបានជំរុញដោយតម្រូវការខ្លាំងនៃផលិតផលអគ្គិសនី និងអេឡិចត្រូនិច, ប្រេង និងឧស្ម័ន និងប្រេងដូង។ ល្បឿននេះគឺលើសពីការព្យាករណ៍ការកើនឡើង ២០,១ ភាគរយដោយអ្នកវិភាគដែលបានស្ទង់មតិនៅក្នុងការស្ទង់មតិរបស់ Reuters និងកើនឡើងពីកំណើន ៣០,៥ ភាគរយដែលបានប្រកាសនៅក្នុងខែឧសភា។ ទិន្នន័យពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិបានបង្ហាញថា ការនាំចូលក្នុងខែមិថុនាបានកើនឡើង…

[អាជីវកម្មក្នុងស្រុក] ផាកកាហ្វេ បានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ នេះ ក្រោមអធិបតីភាព ឯកឧត្តម ទិត វុទ្ធី អភិបាលរង នៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីបម្រើសេវាកម្ម និងនាំយកនូវប្រភេទអាហារ និងភេសជ្ជៈបែបសុខភាព ជូនដល់អតិថិជនក្នុងខេត្តដែលកំពុងរីកចំរើនក្នុងវិស័យទេសចរណ៍និងឧហ្សាហកម្មមួយនេះ។…

នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារឈានមុខគេនៅកម្ពុជា foodpanda បានចុះកិច្ចព្រមព្រៀងជាដៃគូជាមួយ SUNRA និង MIKU ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអគ្គិសនីទំនើបធំមួយនៅកម្ពុជា។ កិច្ចសហការជាដៃគូនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រួលដល់ការកាត់បន្ថយថ្លៃចំនាយរបស់ដៃគូដឹកជញ្ជូន ខណៈពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងខ្ពស់។ លើសពីនេះទៀត ដៃគូទាំងសង ខាងក៏មានចក្ខុវិស័យរួមគ្នា ក្នុងការចូលរួមចំនែកថែរក្សាបរិស្ថាន ដោយលើកទឹកចិត្តដល់ដៃគូដឹកជញ្ជូន foodpanda គ្រប់រូបគួរចាប់អារម្មណ៍…