ក្រុមហ៊ុន Oracle Corp បានចាប់ផ្តើមបញ្ឈប់បុគ្គលិកនៅសហរដ្ឋអាមេរិក នេះបើយោងតាមការលើកឡើងពីបុគ្គលម្នាក់ដែលដឹងផ្ទាល់អំពីបញ្ហានេះ។
ការចេញផ្សាយនៅក្នុងខែកក្កដាបានរាយការណ៍ថា Oracle កំពុងពិចារណាកាត់បន្ថយការងាររាប់ពាន់នាក់នៅ ទូទាំងពិភពលោក បន្ទាប់ពីកំណត់គោលដៅកាត់បន្ថយការចំណាយរហូតដល់ ១ពាន់លានដុល្លារ។
ក្រុមហ៊ុនមានបុគ្គលិកពេញម៉ោងប្រហែល ១៤៣ ០០០នាក់គិតត្រឹមថ្ងៃទី ៣១ ខែឧសភា នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំចុងក្រោយរបស់ក្រុមហ៊ុន។
យោងតាមរបាយការណ៍កាលពីថ្ងៃច័ន្ទបាននិយាយថា ក្រុមហ៊ុនមិនបាននិយាយអំពីចំនួនបុគ្គលិកដែលរងផលប៉ះពាល់នោះទេ ប៉ុន្តែការបញ្ឈប់បុគ្គលិកនៅ Oracle នឹងប៉ះពាល់ដល់បុគ្គលិកនៅការិយាល័យរបស់ខ្លួននៅក្នុងតំបន់ San Francisco Bay Area។ របាយការណ៍នេះក៏បាននិយាយផងដែរថាការបញ្ឈប់ការងារនៅក្នុងប្រទេសកាណាដា ឥណ្ឌា និងផ្នែកខ្លះនៃទ្វីបអឺរ៉ុបត្រូវបានគេរំពឹងទុកនៅក្នុងសប្តាហ៍ និងខែខាងមុខនេះ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft Corp, Alphabet និង Apple ក៏បានពិភាក្សាអំពីការកាត់បន្ថយ ការជួលបុគ្គលិក ដើម្បីឆ្លើយតបទៅនឹងការកើនឡើងថ្លៃដើម និងការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចផងដែរ៕