Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រុមហ៊ុន Stellantis ផ្ដួល Tesla បានសម្រេចលើទីផ្សារអឺរ៉ុប
    ព័ត៌មានថ្មីៗ

    ក្រុមហ៊ុន Stellantis ផ្ដួល Tesla បានសម្រេចលើទីផ្សារអឺរ៉ុប

    August 4, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុន Stellantis កំពុងតែរកចម្រើនឆ្ពោះទៅមុខខ្លាំង​ជាមួយ​ការ​លក់​រថយន្តអគ្គិសនី ដោយក្រុមហ៊ុន​នេះ​បាន​ផ្ដួល​ Tesla នៅក្នុងឆមាសទីមួយ សម្រាប់ការលក់ក្នុងទីផ្សារអឺរ៉ុប ហើយថែម​ទាំងតាមពីក្រោយក្រុមហ៊ុន Volkswagen Group យ៉ាងប្រកិតទៀតផង។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុនដែលកើតចេញពីការ​រួមបញ្ចូលគ្នារវាង PSA Group និង Fiat Chrysler Automobiles នេះ អាចលក់រថយន្ត​អគ្គិសនី​សុទ្ធ​បាន​សរុប ១០៥ ៤១៣គ្រឿង នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ធៀបនឹង Tesla លក់បាន ៧៨ ២៧៧គ្រឿង និង Volkswagen Group លក់បាន ១១៦ ៣០៧គ្រឿង។

    រថយន្តដែលលក់ដាច់ជាងគេរបស់ Stellantis នៅទីផ្សារអឺរ៉ុបគឺរថយន្ត Fiat 500 ស៊េរីថ្មី​ដែល​វាក៏ជារថយន្ត​អគ្គិសនី​សុទ្ធ​លក់​ដាច់​ជាងគេនៅអឺរ៉ុបប្រចាំត្រីមាសទីពីរផងដែរ។ នេះជាការកត់ត្រាលើកដំបូងដែលរថយន្តរបស់ Tesla មិន​បាន​ជាប់​ជា​រថយន្ត​លក់​ដាច់​ជាងគេចាប់តាំងពីត្រីមាស​ចុងក្រោយនៃឆ្នាំ២០២០មក។

    ទោះបីជាចំនួនលក់របស់ Tesla នៅអឺរ៉ុបបានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងពេលពីរឆ្នាំ ប៉ុន្តែ​រថយន្ត​ Tesla បាន​ជាប់​ចំណាត់​ថ្នាក់​កំពូលទាំងពីរប្រចាំ​ឆមាស​ដំបូងនៅអឺរ៉ុប ដោយរថយន្ត Model Y លក់ចេញបាន ៣៩ ៩៦៩គ្រឿង, Model 3 លក់​ចេញ​បាន ៣៨ ២៨០​គ្រឿង, Fiat 500 លក់ចេញបាន ៣២ ៣១៥គ្រឿង និង Peugeot e-208 លក់ចេញបាន ២១ ៩១៨គ្រឿង៕​

    Stellantis Tesla
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុន Oracle ចាប់ផ្តើមកាត់បន្ថយការងារនៅសហរដ្ឋអាមេរិក
    Next Article Elon Musk អាចនឹងលក់ភាគហ៊ុន Tesla បន្ថែមទៀត

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.