ទោះបីជាពិភពលោកកំពុងជួបប្រទះនឹងវិបត្តិកូវីដ១៩ក៏ដោយក្ដី ក៏ក្រុមហ៊ុន Volvo នៅអាចលក់រថយន្តដាច់នៅទូទាំងពិភពលោកបានច្រើនជាងមុនសម្រាប់ខែសីហា ដែលមានកំណើន ៧,២% បើធៀបនឹងខែសីហាឆ្នាំមុន។ ចំនួនលក់នៅអឺរ៉ុបរបស់ Volvo ប្រចាំខែសីហាគឺមាន ១៧ ៤៥៨គ្រឿង មានកំណើន ៤,៩% ធៀបនឹងខែសីហាឆ្នាំមុន។ បើនៅប្រទេសចិនវិញមានកំណើនចំនួនលក់ ១១,៤% ដែលអាចលក់ចេញបាន ១៥ ៨៣៥គ្រឿង។…