ទោះបីជាពិភពលោកកំពុងជួបប្រទះនឹងវិបត្តិកូវីដ១៩ក៏ដោយក្ដី ក៏ក្រុមហ៊ុន Volvo នៅអាចលក់រថយន្តដាច់នៅទូទាំងពិភពលោកបានច្រើនជាងមុនសម្រាប់ខែសីហា ដែលមានកំណើន ៧,២% បើធៀបនឹងខែសីហាឆ្នាំមុន។
ចំនួនលក់នៅអឺរ៉ុបរបស់ Volvo ប្រចាំខែសីហាគឺមាន ១៧ ៤៥៨គ្រឿង មានកំណើន ៤,៩% ធៀបនឹងខែសីហាឆ្នាំមុន។ បើនៅប្រទេសចិនវិញមានកំណើនចំនួនលក់ ១១,៤% ដែលអាចលក់ចេញបាន ១៥ ៨៣៥គ្រឿង។
នៅទីផ្សារសហរដ្ឋអាមេរិកឯណោះមានកំណើនចំនួនលក់ ១២,៩% អាចលក់ចេញបាន ១០ ៣៧៨គ្រឿង។ រថយន្តដែល Volvo អាចលក់ចេញបានច្រើនជាងគេគឺ SUV ខ្នាតកណ្ដាល XC60 តាមពីក្រោយដោយរថយន្ត SUV ខ្នាតតូច XC40 និងរថយន្ត SUV ធំជាងគេ ថ្លៃជាងគេ XC90 ស្ថិតនៅលំដាប់លេខបី។
បើតាមការឲ្យដឹងពី Volvo រថយន្ត SUV គឺមានចំណែក ៧០,៧% ក្នុងចំណោមរថយន្តដែលលក់ចេញបានសរុប ដែលមានកំណើនរហូតដល់ ៦៣,៣% បើធៀបនឹងខែសីហាឆ្នាំ ២០១៩៕