Browsing: ព័ត៌មានថ្មីៗ

ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសហាមប្រាមការនាំចូលពេជ្ររុស្ស៊ី អាហារសមុទ្រ និង ស្រា vodka ផងដែរ ក្នុងការឆ្លើយតបចុងក្រោយបំផុតចំពោះការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IT មួយឈ្មោះថា IDC បាននិយាយថា ប្រទេសថៃបានកត់ត្រាការនាំចេញស្មាតហ្វូនដែលអាចប្រើ 5G ដ៏ធំបំផុតនៅក្នុងអាស៊ាន កាលពីឆ្នាំមុន ដែលជំរុញដោយភាពអាចរកបានយ៉ាងទូលំទូលាយនៃទូរសព្ទ 5G, តម្រូវការកើនឡើង និងការឧបត្ថម្ភធនពីរដ្ឋាភិបាល។

ក្រុមមន្ត្រីរបស់ប្រទេសស្រីលង្កា បាននិយាយថា ផែនការនាំចូលឥន្ធនៈរបស់ប្រទេសស្រីលង្កា ត្រូវបានរំខានដោយការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃប្រេងឆៅពិភពលោក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបណ្តាលឲ្យប្រទេសកោះដែលរងគ្រោះដោយវិបត្តិនេះ ជួបការពិបាកក្នុងការចំណាយសម្រាប់ប្រេងម៉ាស៊ូត ចំពេលមានការកាត់ផ្តាច់ចរន្តអគ្គិសនី។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសវៀតណាម បានអំពាវនាវឱ្យកាត់បន្ថយពន្ធបរិស្ថានចំនួន ៥០ ភាគរយ លើប្រេងសាំង ដែលកើនឡើងទ្វេដងនៃអត្រាដែលបានស្នើឡើងដោយក្រសួងហិរញ្ញវត្ថុវៀតណាម កាលពីមុន។

[ទីផ្សារបរទេស] ជាការឆ្លើយតបទៅនឹងទណ្ឌកម្មមកលើខ្លួន ពេលនេះរុស្ស៊ី​កំពុង​សងសឹក​នឹង​​លោកខាងលិច​ដោយ​អនុម័ត​ការហាមឃាត់​ការនាំចេញ​ដែល​រួមបញ្ចូល​ទំនិញ​ជាង ២០០ មុខ ហើយ​នឹង​បន្ត​រហូតដល់​ចុងឆ្នាំ​នេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន TASS គ្រប់គ្រងដោយរដ្ឋបាននិយាយថា បញ្ជីនេះរួមមានបច្ចេកទេស ទូរគមនាគមន៍ និងគ្រឿងបរិក្ខារពេទ្យ ព្រមទាំងរថយន្ត គ្រឿងយន្តកសិកម្ម ក្បាលរថភ្លើង និងរទេះភ្លើង។ ធាតុផ្សេងទៀតរួមមាន ធុងកុងទ័រនឺ ទួរប៊ីន ម៉ាស៊ីនកែច្នៃដែក…

[បរទេស] ថ្មីៗនេះក្រុមហ៊ុន Mazda បានបរិច្ចាតទឹកប្រាក់ប្រមាណជាង ១ លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ សម្រាប់ក្រុមហ៊ុន​ Mazda បានបរិច្ចាគទឹកប្រាក់ប្រមាណជាង ១ លានដុល្លារសហរដ្ឋអាមេរិក ទៅ UNHCR ដើម្បីជួយសង្រ្គោះជីវិតមនុស្សចាស់ និងកុមារ ដែលផ្តល់ការផ្គត់ផ្គង់ចាំបាច់ នឹងគាំទ្រសកម្មភាពសង្គ្រោះបន្ទាន់ដែលកំពុងបន្ត ហើយត្រៀមខ្លួនរួចរាល់ក្នុងការបរិច្ចាគតាមតម្រូវការជាដើម។ លើសពីនេះការស្នើសុំបរិច្ចាគពីបុគ្គលិក…

[ទីផ្សារបរទេស] ការដាក់ទណ្ឌកម្មបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកំពុងបង្ហាញពីចំនួនផលិតកម្មក្នុងស្រុកជាមួយ Lada បានបញ្ឈប់ប្រតិបត្តិការនៅក្នុងទីក្រុង Togliatti និង Izhevsk នៅថ្ងៃទី ៥, ៩ និង ១១ ខែមីនា។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន AvtoVAZ បាននិយាយថា កម្មករនឹងទទួលបានប្រាក់ចំណូលមួយផ្នែកឬឈប់សម្រាកក្នុងអំឡុងពេលនៃការបង្កកផលិតកម្ម ខណៈពេលដែលអ្នកដែលធ្វើការក្នុងវិស័យដូចជាសេវាកម្មអតិថិជននឹងមិនរងផលប៉ះពាល់ទេ។ រោងចក្រ…

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ LVNENG បានធ្វើការបញ្ចេញនូវម៉ូឌែល S6 ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ប្រភេទ scooter ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ១២០ គីទ្បូម៉ែត្រ តម្លៃចាប់ពី ៦ ២១១ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។ សម្រាប់ម៉ូតូអគ្គិសនី…

ស៊េរីរូបថតដើមរបស់ NASA ពីបេសកកម្ម Apollo ត្រូវបានលក់ក្នុងតម្លៃសរុបជាង ១៧០ ០០០ដុល្លារ ក្នុងការដេញថ្លៃនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក កាលពីថ្ងៃពុធ។

ផ្នែកហ្គេមរបស់ក្រុមហ៊ុន Sony Group និង ក្រុមហ៊ុន Nintendo បាននិយាយថា ពួកគេបានផ្អាកការនាំចេញផ្នែកទន់ (software) និងផ្នែករឹង (hardware) ទៅកាន់ប្រទេសរុស្ស៊ីហើយ បន្ទាប់ពីការលុកលុយរបស់វាលើអ៊ុយក្រែន។