បើអ្នកធ្លាប់បានទៅកន្លែងតអ៊ីនធឺណិត ការប្រើកុំព្យូទ័រពាក់ទ័ន្ធនឹង User ឬតម្លើងកម្មវិធីទូរសព្ទ អ្នកអាចនឹងធ្លាប់លឺពាក្យថា user “Root”។ គណនី ឬ user Root ហៅគេហៅតាមបច្ចេកទេសថា Super user គឺជាគណនីកម្រិតខ្ពស់បំផុត High Privilege នៃការចូលប្រើ និងសិទ្ធិចូលក្នុងប្រព័ន្ធ (Access) ដូចជាការប្រើប្រាស់រាល់សេវា (All services) ឬបណ្តាញកុំព្យូទ័រ (computer system)។ នេះបើយោងទៅតាម អ៊ូ ផាន់ណារិទ្ធ អ្នកជំនាញផ្នែកសន្ដិសុខបច្ចេកវិទ្យា បានចែករំលែកកាលពីថ្មីៗនេះ។
គណនី Root អាចធ្វើការកែប្រែ (Modified) ការលុប (Delete) ការកំណត់ (Settings) និងចូលប្រើទិន្នន័យណាមួយ។ ដូច្នេះពិតមានសារៈសំខាន់ខ្លាំងណាស់ក្នុងការការពារគណនី Root/Super user ពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាត (Unauthorized Used)។
ដើម្បីសុវត្ថិភាព ត្រូវមានការគ្រប់គ្រង និងគោលការណ៍រឹងមាំ (Strong control and Policy) សម្រាប់គណនី Root ដូចជា៖ ការបែងចែកភារកិច្ច (Segregation of Duties) ការអនុញ្ញាតពីបុគ្គលពីរនាក់ (Dual authorization) ត្រួតពិនិត្យ (Monitor) និងសវនកម្ម (Audit) និងកំណត់ Encryption ទៅលើទិន្នន័យ។ ការគ្រប់គ្រងទាំងនេះអាចជួយការពារ រកឃើញ និងឆ្លើយតបទៅនឹងសកម្មភាពក្លែងបន្លំ (Malicious Activity) ឬគួរឱ្យសង្ស័យណាមួយ (Suspicious) ដែលពាក់ព័ន្ធនឹងគណនី Root / Super user។
បន្ថែមពីនេះ គួរតែមានការបញ្រ្ជាបចំណេះដឹង និងបណ្តុះបណ្តាល (User Awareness Training) ទៅកាន់អ្នកគ្រប់គ្រងប្រព័ន្ធអំពីហានិភ័យ (Risk) និងទំនួលខុសត្រូវ (Responsibility) នៃគណនី Root។ ពួកគេគួរតែដឹងពីការអនុវត្តជាមូលដ្ធាន (Best Practice) និងគ្រោងការណ៍ក្លែងបន្លំទូទៅ (Fraud Scheme) ដូចជាការបន្លំ (Phishing) មេរោគ (Malware) ឬវិស្វកម្មសង្គម (Social Engineering) ដែលអាចប៉ះពាល់ដល់គណនី Root / Super user។
ចំពោះអ្នកទូទៅ មិនស្ថិតក្នុងរង្វង់ការសិក្សារពីបច្ចេកវិទ្យាស៊ីជំរៅ អាចស្មុគ្រស្មាញបន្តិច ប៉ុន្ដែយើងសូមជម្រាបឱ្យខ្លីនិងងាយយល់ថា user Root គឺជា user កំពូលនៅក្នុងប្រព័ន្ធមួយ ឧទាហរណ៍ថា យើងកំពុងប្រើ Facebook នោះយើងជា user មួយ ប៉ុន្ដែ user នោះស្ថិតក្នុងសិទ្ធកំណត់ណាមួយ ដូចជាយើងមិនអាចចូលទៅកែ Tool ផ្សេងៗតាមចិត្តយើងនោះទេ ទាល់តែ User កំពូល ឬ user Root ទើបអាចធ្វើអ្វីៗបានជាច្រើន មិនថាលុបគណនីរបស់អ្នក ឬអាចថាបិទដល់កម្មវិធី Facebook ទាំងមូលក៏បាន៕