ពុម្ពអក្សរខ្មែរចំនួន ១៦ហ្វុន ត្រូវបានដាក់ឱ្យទាញយកដោយមិនគិតថ្លៃនៅលើគេហទំព័រ suonmaysophanith.com។
យុវជនដែលជាអ្នករចនាពុម្ពអក្សរខ្មែរពុម្ពអក្សរខ្មែរដ៏ច្រើននេះ មានឈ្មោះថា សួន ម៉ាសុផានិត។ ដែលកន្លងមកយុវជនគំរូ ដែលមានចិត្តសប្បុរសរូបនេះ តែងរចនាពុម្ពអក្សរខ្មែរស្អាតៗកន្លងមក និងដាក់ឱ្យអ្នកប្រើប្រាស់សិស្សនិស្សិតទូទៅទាញយកទៅប្រើប្រាស់ដោយមិនគិតថ្លៃ។
យ៉ាងណា ចំពោះបងប្អូនប្រកបអាជីវកម្ម បើចង់បានពុម្ពអក្សររបស់លោកយកទៅប្រើប្រាស់ គប្បីផ្ដល់ជាកញ្ចប់សមរម្យណាមួយ ដើម្បីឱ្យយុវជនខ្មែរម្នាក់នេះ បន្តដំណើរដ៏វែងឆ្ងាយបន្ថែមទៀត ដើម្បីពុម្ពយូនីកូដអក្សរខ្មែរ កាន់តែសម្បូរបែប ក៏ដូចជាការលើកទឹកចិត្តដល់ម្ចាស់ស្នាដៃផងដែរ៕