GTA 6 ឬ Grand Theft Auto 6 ចំណាយទឹកប្រាក់ផលិតសរុប គឺ ៥០០លានដុល្លារ ដោយថវិកាផលិតហ្គេម ៥០០ លានដុល្លារ និង ១០០ លានដុល្លារ បន្ថែមគឺសម្រាប់ការធ្វើទីផ្សារ ១០០ លានដុល្លារ។ នេះបើយោងទៅតាមប្រភពទិន្នន័យ ដែល GTA 6 ត្រូវបានក្រុម Hacker វាយប្រហារ ដោយបានចូលទៅទម្លាយឯកសារផ្ទៃសម្ងាត់ និងវីដេអូ footage រូបភាព និងវីដេអូ Gameplay របស់ហ្គេមមួយនេះកន្លងមក កាលពី ចុងឆ្នាំ២០២២។
គួរបញ្ជាក់ថា កាលពីជំនាន់ GTA 5 សរុបថវិកាផលិត គឺត្រឹម ២៥០ លានដុល្លារ តែប៉ុណ្ណោះ ដូចនេះបើយោងតាមប្រភពឯកសារដែលបានទម្លាយជាការពិត នឹងធ្វើឱ្យ GTA 6 ជាហ្គេមដែលផលិតអស់ថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្រហ្គេម។
គួរដឹងថា បច្ចុប្បន្នហ្គេមដែលមានលើទីផ្សារ ដែលផលិតអស់ច្រើនជាងគេគឺ៖
១. ហ្គេម Star Citize ចំណាយការផលិតប្រមាណ ៥៤១ លានដុល្លារអាមេរិច។
២. ហ្គេម Cyberpunk 2077 ចំណាយការផលិតប្រមាណ ៤៨៣ លានដុល្លារអាមេរិច។
៣. Call of Duty ចំណាយការផលិតប្រមាណ ៣៤១ លានដុល្លារអាមេរិច។