ចំនួននៃគណនីជួញដូររូបិយប័ណ្ណឌីជីថល (cryptocurrency) នៅក្នុងប្រទេសថៃ បានកើនឡើង ២៧,៦% ពីមួយខែទៅមួយខែ ខណៈដែលវិនិយោគិនស្វែងរកទ្រព្យសកម្មដែលមានប្រាក់ចំណេញខ្ពស់ ដើម្បីទូទាត់អត្រាការប្រាក់គណនីទាប។
Browsing: ព័ត៌មានថ្មីៗ
ក្រុមហ៊ុន Apple Inc បាននិយាយកាលពីថ្ងៃអង្គារថា វានឹងធ្វើកម្មវិធីពិសេសមួយ នៅថ្ងៃទី១៤ ខែកញ្ញា ដែលគេជឿជាក់ថា នឹងប្រើដើម្បីដាក់បង្ហាញនូវ iPhone ជំនាន់ថ្មី ពោលគឺ iPhone 13 តែម្តង។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អែលសាល់វ៉ាឌ័រ (El Salvador) បានក្លាយជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលទទួលយក Bitcoin ជាការទូទាត់ស្របច្បាប់ នៅក្នុងចលនាមួយដែលធ្វើឲ្យប្រទេសនេះ និងពិភពលោក ជជែកវែកញែកគ្នាអំពីឱកាស និងគ្រោះថ្នាក់នៃរូបិយប័ណ្ណឌីជីថលមួយនេះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុវៀតណាម ចង់បានការប្រកួតកីឡាបាល់ទាត់ពិភពលោកកាន់តែច្រើនបន្ថែមទៀត នៅក្នុងបញ្ជីដែលមនុស្សខ្លួនអាចភ្នាល់បាន។
ក្រុមហ៊ុន Toyota Motor Corporation បាននិយាយនៅថ្ងៃអង្គារទី ៧ ខែកញ្ញា នេះថា ខ្លួនរំពឹងថានឹងចំណាយប្រាក់ជាង ១៣,៥ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ដើម្បីអភិវឌ្ឍន៍អាគុយ និងប្រព័ន្ធផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីរបស់ខ្លួន ដើម្បីក្លាយជាអ្នកឈានមុខគេ នៅក្នុងវិស័យបច្ចេកវិទ្យារថយន្តដ៏សំខាន់ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។
អ្នកឃ្លាំមើលធនាគារចិន បាននិយាយនៅថ្ងៃអង្គារនេះថា ធនាគារគួរតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អ្នកទិញផ្ទះ ជាមួយនឹងអ្វីដែលគេហៅថា “rigid demand” ដោយសម្តៅទៅលើការទិញ ឬជួល ពីអ្នកដែលទើបរៀបអាពាហ៍ពិពាហ៍ ឬស្វែងរកផ្ទះតម្លៃថោក។
ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន Philippine Airlines បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ខ្លួនកំពុងដាក់ពាក្យប្រកាសពីការក្ស័យទុននៅសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយបំណុលចំនួន ២ ពាន់លានដុល្លារ ខណៈដែលខ្លួនកំពុងព្យាយាមរស់ ក្រោយរងគ្រោះដោយសារជំងឺកូវីដ១៩។
ការចុះបញ្ជីរថយន្តថ្មីនៅទូទាំងទ្វីបអឺរ៉ុប បានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងខែកក្កដា ប៉ុន្តែការលក់រថយន្តប្រើថាមពលអគ្គិសនី និង Plug-in Hybrid នៅតែបន្តកើនឡើងយ៉ាងខ្លាំង។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Samsung គ្រោងនឹងពង្រីករោងចក្ររបស់ខ្លួននៅភាគខាងជើងខេត្តបាកនិញ (Bac Ninh) នៅឆ្នាំនេះ ដើម្បីបង្កើនសមត្ថភាពផលិតស្មាតហ្វូនដែលអាចបត់អេក្រង់បាន។
ការលក់រថយន្តថ្មីនៅអាមេរិក កំពុងធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែការរួមបញ្ចូលគ្នានៃកង្វះមីក្រូឈីប និងបញ្ហាផ្គត់ផ្គង់ ដែលបណ្តាលមកពីការរឹតត្បិតពាក់ព័ន្ធនឹងជំងឺកូវីដ១៩។ ប៉ុន្តែអ្នកវិភាគជឿថា អ្នកឈ្មួញចែកចាយក៏ជាកត្តាចូលរួមក្នុងរឿងនេះដែរ។