Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រុមហ៊ុន LG Chem របស់កូរ៉េខាងត្បូងគ្រោងនឹងសាងសង់រោងចក្រអ៊ីដ្រូសែន ដើម្បីកាត់បន្ថយការបំភាយកាបូន
    ព័ត៌មានថ្មីៗ

    ក្រុមហ៊ុន LG Chem របស់កូរ៉េខាងត្បូងគ្រោងនឹងសាងសង់រោងចក្រអ៊ីដ្រូសែន ដើម្បីកាត់បន្ថយការបំភាយកាបូន

    June 20, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [កូរ៉េខាងត្បូង] ក្រុមហ៊ុន LG Chem Ltd របស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនគ្រោងនឹងសាងសង់រោងចក្រអ៊ីដ្រូសែននៅក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីផលិតអ៊ីដ្រូសែនចំនួន ៥ម៉ឺនតោនក្នុងមួយឆ្នាំនៅត្រីមាសទីពីរនៃឆ្នាំ ២០២៤ នៅក្នុងគោលបំណងកាត់បន្ថយការបញ្ចេញកាបូន។

    ក្រុមហ៊ុន LG Chem បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រថ្មីនេះត្រូវបានគេរំពឹងថានឹងប្រើប្រាស់បច្ចេកវិទ្យាដែលបំប្លែងឧស្ម័នមេតានទៅជាអ៊ីដ្រូសែនដោយបង្កើតប្រតិកម្មគីមីនៅក្រោមចំហាយទឹកដែលមានសីតុណ្ហភាពខ្ពស់។

    ពាណិជ្ជកម្ម

    រោងចក្រនេះគឺជាធាតុផ្សំដ៏សំខាន់នៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន LG Chem ក្នុងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាអ៊ីដ្រូសែននៅក្នុងដំណើរការ NCC រហូតដល់ ៧០ភាគរយនៅត្រឹមឆ្នាំ ២០២៥ ក៏ដូចជាផែនការរបស់ក្រុមហ៊ុនក្នុងការប្រើប្រាស់អ៊ីដ្រូសែនយ៉ាងសកម្មក្នុងការផលិតថាមពលកកើតឡើងវិញនៃចំណីជីវសាស្រ្តផងដែរ។

    ក្រុមហ៊ុន LG Chem ដែលប្រតិបត្តិការ Naphtha Cracker ចំនួន៣ ដែលមានសមត្ថភាពអេទីឡែនសរុប ៣,៣ លានតោនក្នុងមួយឆ្នាំ បាននិយាយថា ខ្លួនរំពឹងថាការសាងសង់រោងចក្រអ៊ីដ្រូសែនរបស់ខ្លួននឹងចាប់ផ្តើមនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ជាមួយនឹងគោលបំណងសម្រេចបាននូវការបញ្ចប់នៅត្រីមាសទីពីរនៃឆ្នាំ២០២៤ ។

    ជាផ្នែកមួយនៃផែនការរបស់ខ្លួន ក្រុមហ៊ុន LG Chem គ្រោងនឹងសហការជាមួយក្រុមហ៊ុន Taekyung Chemical ដែលជាក្រុមហ៊ុនផលិតឧស្ម័នកាបូនិកដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េ ដោយប្រើប្រាស់ឧស្ម័នកាបូនិកដែលមានភាពសុទ្ធខ្ពស់ជាវត្ថុធាតុដើម ក្នុងនោះក្រុមហ៊ុន LG មិនបានផ្តល់ព័ត៌មានលម្អិតហិរញ្ញវត្ថុទេ៕

    LG Chem
    Share. Facebook Telegram WhatsApp
    Previous ArticleTesla ដំឡើងតម្លៃរថយន្ត Model Y ក្នុងប្រទេសចិនរហូតដល់ ៥ភាគរយ
    Next Article ‘Lightyear’ របស់ Pixar រកចំណូលបានត្រឹម ៥១លានដុល្លារ ពីកាលក់សំបុត្រនៅអាមេរិចខាងជើង

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.