[កូរ៉េខាងត្បូង] ក្រុមហ៊ុន LG Chem Ltd របស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនគ្រោងនឹងសាងសង់រោងចក្រអ៊ីដ្រូសែននៅក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីផលិតអ៊ីដ្រូសែនចំនួន ៥ម៉ឺនតោនក្នុងមួយឆ្នាំនៅត្រីមាសទីពីរនៃឆ្នាំ ២០២៤ នៅក្នុងគោលបំណងកាត់បន្ថយការបញ្ចេញកាបូន។ ក្រុមហ៊ុន LG Chem បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រថ្មីនេះត្រូវបានគេរំពឹងថានឹងប្រើប្រាស់បច្ចេកវិទ្យាដែលបំប្លែងឧស្ម័នមេតានទៅជាអ៊ីដ្រូសែនដោយបង្កើតប្រតិកម្មគីមីនៅក្រោមចំហាយទឹកដែលមានសីតុណ្ហភាពខ្ពស់។ រោងចក្រនេះគឺជាធាតុផ្សំដ៏សំខាន់នៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន LG Chem ក្នុងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាអ៊ីដ្រូសែននៅក្នុងដំណើរការ…