Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ទោះមានការដកខ្លួនច្រើន ក្រុមហ៊ុនរបស់អ៊ឺរ៉ុបជាង ១០០ក្រុមហ៊ុននៅតែឈរជើងនៅប្រទេសរុស្សី
    ព័ត៌មានថ្មីៗ

    ទោះមានការដកខ្លួនច្រើន ក្រុមហ៊ុនរបស់អ៊ឺរ៉ុបជាង ១០០ក្រុមហ៊ុននៅតែឈរជើងនៅប្រទេសរុស្សី

    June 21, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [រុស្សី] បន្ទាប់ពីវិបត្តិអ៊ុយក្រែនជិតរយៈ ៤ខែ ក្រុមហ៊ុនជាង ១០០មកពីសហភាពអឺរ៉ុប (EU) នៅតែដំណើរការនៅក្នុងប្រទេសរុស្ស៊ី ទោះបីជាមានទណ្ឌកម្មក៏ដោយ។

    ការស្រាវជ្រាវដោយវិទ្យាស្ថានភាពជាអ្នកដឹកនាំនៃសាកលវិទ្យាល័យ Yale បង្ហាញថាក្រុមហ៊ុនចំនួន២៤៧ នៅតែដំណើរការនៅក្នុងប្រទេសរុស្ស៊ី ក្នុងនោះមានអាជីវកម្មចំនួន ១១៦ មកពីសហភាពអឺរ៉ុប បើទោះបីជាមានការកើនឡើងសម្ពាធទណ្ឌកម្មលើរដ្ឋាភិបាលរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុនទាំងនេះមានចាប់ពីវិស័យម៉ូដ (Gorgio Armani, Lacoste,…) រហូតដល់អាហារ (Nestle, Ritter Sport,…) និងធនាគារ (HSBC, ING Bank,…)។ របាយការណ៍មួយកាលពីខែមុន បានបង្ហាញថាសម្រាប់ក្រុមហ៊ុនភាគច្រើនដែលចាកចេញពីប្រទេសរុស្ស៊ី ប្រាក់ចំណេញពីការកើនឡើងនៃទីផ្សារភាគហ៊ុនគឺគ្រប់គ្រាន់ដើម្បីរ៉ាប់រងលើការចំណាយនៃការចាកចេញពីទីផ្សារ។

    បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធានៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ប្រទេសនេះត្រូវបានទទួលរងនូវទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកដោយលោកខាងលិច។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​ជា​ច្រើន​ធ្លាក់​ចុះ ឬ​ដក​ខ្លួន​ចេញ​ទាំង​ស្រុង​ពី​រុស្ស៊ី ដោយ​សារ​ខ្លាច​ការ​បំពាន​ទណ្ឌកម្ម។ មកទល់នឹងពេលនេះ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Yale បង្ហាញថា ក្រុមហ៊ុនប្រហែល ១ ០០០បានប្រកាសពីផែនការកាត់បន្ថយទំហំនៃប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី។

    កាលពីសប្តាហ៍មុន របាយការណ៍របស់អង្គការប្រឹក្សាយោបល់ក្នុងប្រទេសរុស្ស៊ីបាននិយាយថា ជាងពាក់កណ្តាលនៃក្រុមហ៊ុនបរទេសចំនួន ៥ ០០០ ដែលប្រតិបត្តិការនៅទីនេះបានអះអាងថាមិនមានដែនកំណត់លើសកម្មភាពរបស់ពួកគេ ហើយនឹងបន្តផ្តល់ការងារដល់មនុស្ស ២ លាននាក់ ដោយមានតែក្រុមហ៊ុនប្រហែល ៩០ដែលភាគច្រើននៅក្នុងផ្នែកប្រឹក្សាយោបល់ និងបច្ចេកវិទ្យាបានលក់អាជីវកម្មរបស់ពួកគេ និងផ្លាស់ប្តូរបុគ្គលិក៕

    Share. Facebook Telegram WhatsApp
    Previous Article‘Lightyear’ របស់ Pixar រកចំណូលបានត្រឹម ៥១លានដុល្លារ ពីកាលក់សំបុត្រនៅអាមេរិចខាងជើង
    Next Article អ្នកប្រើប្រាស់ Spotify រាប់ពាន់នាក់ បាន Down ចុះ

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.