ក្រុមហ៊ុន Tesla បានរាយការណ៍អំពីការកើនឡើងនៃប្រាក់ចំណេញរបស់ខ្លួន ទោះបីជាមានកង្វះបន្ទះឈីបអេឡិចត្រូនិចនិងការកកស្ទះនៅតាមកំពង់ផែ ដែលរារាំងដល់ការផលិតក៏ដោយ។
Browsing: ព័ត៌មានថ្មីៗ
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Axie Infinity ដែលជារូបិយប័ណ្ណគ្រីបតូរបស់វៀតណាម ទទួលបានផលចំណេញទីផ្សារចំនួន ២,៥ ពាន់លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំ ចាប់តាំងពីវាត្រូវបានបង្កើតឡើង។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tencent បានធ្លាក់ចុះ បន្ទាប់ពីប្រទេសចិនបានបញ្ជាឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បញ្ឈប់កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណផ្តាច់មុខលើតន្រ្តី (exclusive music licensing deals) ជាមួយនឹងក្រុមហ៊ុនតន្រ្តីនៅជុំវិញពិភពលោក។
ក្រុមហ៊ុនលក់សម្លៀកបំពាក់មួយរបស់ប្រតេសអូស្រ្តាលី ត្រូវបានរងការពិន័យជាប្រាក់ ៣,៥លានដុល្លារ (៥ លានដុល្លារអូស្រ្តាលី) ពីបទអះអាងថាសម្លៀកបំពាក់របស់ខ្លួនអាច «កម្ចាត់» និង «បញ្ឈប់» ការរីករាលដាលនៃជំងឺកូវីដ១៩ បាន។
ប្រទេសវៀតណាមបានចេញក្រឹត្យថ្មីមួយដើម្បីរឹតបន្តឹងបទប្បញ្ញត្តិផ្សាយពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនបរទេស ដូចជា Google និង Facebook ជាដើម។
ក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ចម្រុះជាតិរបស់ប្រទេសស៊ុយអ៊ែត គឺ Hennes & Mauritz AB (H&M) បានប្រកាសថា នឹងបើកហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅឆ្នាំក្រោយ។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយ ។ ក្រុមហ៊ុន H&M មានវត្តមានធំនៅក្នុងតំបន់អាស៊ីរួចហើយ ដែលមាន ១១ ហាងនៅប្រទេសវៀតណាម និង ៤៣ ហាង នៅប្រទេសថៃ។…
ការផ្លាស់ប្តូរដែលបានស្នើទៅនឹងច្បាប់របស់សហភាពអ៊ឺរ៉ុប នឹងបង្ខំឲ្យក្រុមហ៊ុនដែលផ្ទេរ Bitcoin ឬរូបិយប័ណ្ណឌីជីថលផ្សេងទៀត ប្រមូលព័ត៌មានលម្អិតអំពីអ្នកទទួល និងអ្នកផ្ញើ។
ក្រុមហ៊ុន Netflix បានបញ្ជាក់ថា វានឹងរួមបញ្ចូលហ្គេមវីដេអូបន្ថែមដល់អ្នកប្រើប្រាស់ ដែលជាផ្នែកមួយនៃកញ្ចប់ subscription packages ដោយមិនគិតថ្លៃ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសចិននឹងអនុញ្ញាតឲ្យមានការកាត់ពន្ធសម្រាប់ការចំណាយលើកុមារអាយុក្រោម ៣ ឆ្នាំ ដែលជាផ្នែកមួយនៃការបន្ធូរបន្ថយយ៉ាងខ្លាំង នៅក្នុងគោលនយោបាយចិញ្ចឹមកូន ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃអត្រាកំណើតនៅក្នុងប្រទេស។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងតែពន្យាពេលនៃការវិលត្រលប់ចូលទៅធ្វើការនៅការិយាល័យរបស់ខ្លួនវិញ ស្របពេលករណីកូវីដ១៩ ទូទាំងពិភពលោកកំពុងកើនឡើង។