Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»VinFast ប្រកាសរកបុគ្គលិកថ្មីចំនួន ៨ពាន់អ្នកបន្ថែមទៀត សម្រាប់រោងចក្រនៅប្រទេសវៀតណាម
    ព័ត៌មានថ្មីៗ

    VinFast ប្រកាសរកបុគ្គលិកថ្មីចំនួន ៨ពាន់អ្នកបន្ថែមទៀត សម្រាប់រោងចក្រនៅប្រទេសវៀតណាម

    August 9, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [វៀតណាម] យោងតាមចុះផ្សាយបានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast កំពុងស្វែងរកបុគ្គលិកបន្ថែមចំនួន ៨ ០០០ នាក់សម្រាប់រោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។

    បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តនេះមានបុគ្គលិកចំនួន ៦ ០០០នាក់ ហើយបានប្រកាសផែនការពង្រីកកម្លាំងពល របស់ខ្លួននៅលើ Facebook ជាមួយការបង្ហាញថាខ្លួនកំពុងស្វែងរកកម្មករដំឡើង អ្នកបច្ចេកទេស និងវិស្វករ ដើម្បីចាប់ផ្តើមធ្វើការចាប់ពីខែសីហា និងខែកញ្ញា។

    ពាណិជ្ជកម្ម

    គួរបញ្ជាក់ផងដែរថា រោងចក្រ Haiphong របស់ VinFast មានសមត្ថភាពផលិតរថយន្តបាន ២៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែផែនការបច្ចុប្បន្ននឹងកើនឡើងដល់ ៦០០ ០០០ គ្រឿងនៅឆ្នាំ២០២៦។ គួរកត់សម្គាល់ថានេះមិនមែនជារោងចក្រតែមួយគត់ដែលនឹងជំរុញកំណើនរបស់ក្រុមហ៊ុន Vinfast ឆ្ពោះទៅមុខនោះទេ។ Vinfast ក៏កំពុងវិនិយោគ ២ពាន់លានដុល្លារផងដែរ ដើម្បីបង្កើតរោងចក្រនៅរដ្ឋ North Carolina ដែលនឹងផលិតរថយន្ត SUV អគ្គិសនី ឡានក្រុង និងអាគុយ ហើយរំពឹងថារោងចក្រនោះតែមួយនឹងផលិតរថយន្តបាន ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ ដោយធ្វើអោយអាចបង្កើតកន្លែងការងារនៅសហរដ្ឋអាមេរិកបានចំនួន ៧ ៥០០ផងដែរ។

    ក្រុមហ៊ុន VinFast រំពឹងថានឹងលក់រថយន្តអគ្គិសនីចំនួន ៧៥០ ០០០ គ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០២៦ ហើយអះអាងថានឹងមានការកក់ទុកចំនួន ៨ ០០០គ្រឿងសម្រាប់រថយន្ត VF 8 និង VF 9 នៅសហរដ្ឋអាមេរិក នេះបើតាមរបាយការណ៍របស់ Reuters ។

    ជាមួយគ្នានេះ កាលពីខែកក្កដាកន្លងទៅ នៅពេលដែល VinFast បើកដំណើរការអគារលក់ដំបូងចំនួន៦ ក្នុងចំណោមអ្នកចែកចាយចំនួន ៣០ ដែលគ្រោងនឹងបង្កើតនៅរដ្ឋកាលីហ្វ័រញ៉ានៅចុងឆ្នាំនេះ។ ដោយទីតាំងប្រាំមួយដំបូងនឹងមានទីតាំងនៅ Santa Monica, San Diego, San Mateo, Corte Madera, Commerce និង Berkeley។

    សម្រាប់តម្លៃរថយន្តក្នុងស្រុកសម្រាប់ VF 8 ប្រភេទកៅអី ៥ មាន ៤០ ៧០០ដុល្លារ និងកើនឡើងដល់ ៤៨ ០០០ សម្រាប់ម៉ូឌែល Flagship។ ចំណែក VF 9 ប្រភេទកៅអី ៣ជួរចាប់ផ្តើមពី ៥៥ ០០០ដុល្លារ និងម៉ូឌែលកម្រិតខ្ពស់មានតម្លៃ ៦១ ០០០៕

    Share. Facebook Telegram WhatsApp
    Previous Articleប្រាក់ចំណូលត្រីមាសទី២ របស់ Nvidia ធ្លាក់ចុះ ១៩ភាគរយ បន្ទាប់ពីការលេងហ្គេមមានការធ្លាក់ចុះ
    Next Article ការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើងជាលើកដំបូង បន្ទាប់ពីធ្លាក់ចុះអស់រយៈពេល ៤ខែ

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.