ក្រុមហ៊ុន Microsoft បានយកឈ្នះលើការរំពឹងទុករបស់ទីផ្សារកាលពីថ្ងៃអង្គារ ជាមួយនឹងលទ្ធផលប្រចាំត្រីមាសដ៏រឹងមាំនៅក្នុងសេវាកម្ម cloud computing និង software ដែលនៅតែទទួលបានអត្ថប្រយោជន៍ពីការរាតត្បាតជំងឺកូវីដ១៩ ក្រោយមានការផ្លាស់ប្តូររបៀបធ្វើការងារ, ការលេង, ការដើរទិញឥវ៉ាន់ និងការរៀន។
Browsing: ព័ត៌មានថ្មីៗ
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (EDB) របស់ប្រទេសសិង្ហបុរី បាននិយាយកាលពីថ្ងៃពុធ ទី២៦ ខែមករា ថា សិង្ហបុរីបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរ (fixed asset) ចំនួន ១១,៨ ពាន់លានដុល្លារសិង្ហបុរី ក្នុងឆ្នាំ ២០២១ ហើយមានការប្តេជ្ញាចិត្តដែលរំពឹងថានឹងបង្កើតការងារច្រើនជាង ១៧ ០០០កន្លែង ក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀតផង។
ទីផ្សារនៃការជាវវីដេអូតាមតម្រូវការ subscription video on demand (SVOD) នៅសហរដ្ឋអាមេរិក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០២១ ហើយបើផ្អែកលើការវាស់វែងរបស់ JustWatch បានបង្ហាញថា HBO Max បានមើលឃើញកំណើនដ៏ធំបំផុតចំនួន ៥ ភាគរយឯណោះ។
[ឧស្សាហកម្មយានយន្ត] វិបត្តិខ្វះខាតឈីបសកលនៅតែបន្តប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្ត ដូចជាក្រុមហ៊ុន Toyota បានសម្រេចចិត្តកាត់ចោលការផលិតប្រចាំខែកុម្ភៈ ចំនួន១៥ម៉ឺនគ្រឿង មកនៅសល់ត្រឹម ៧០ម៉ឺនគ្រឿង។ Toyota បានបញ្ជាក់ថាតម្រូវការលើរថយន្តខ្លួនគឺនៅតែមានខ្លាំងក្លា ហេតុនេះទើបខ្លួនចង់ផលិតឲ្យបានច្រើនគ្រឿងនៅក្នុងខែដែលមានរយៈពេលខ្លីបំផុតប្រចាំឆ្នាំ ប៉ុន្តែដោយសារវិបត្តិខ្វះខាតឈីប ធ្វើឲ្យការផលិតត្រូវកាត់បន្ថយ។ តាមរយៈការកាត់បន្ថយនេះគេរំពឹងថាចំនួនផលិតប្រចាំឆ្នាំរបស់ Toyota ដែលចប់ត្រឹមខែថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ នឹងមានទាបជាងការព្យាករណ៍ពីមុនដែលថាផលិតបាន ៩លានគ្រឿង។…
ការដោះស្រាយញ្ហាផ្លាស្ទីក គឺជាជំហានដ៏ចម្បងក្នុងដំណើរឆ្ពោះទៅកាន់ការគ្រប់គ្រងកាកសំណល់ នៅរាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូលឲ្យមានរបៀបរៀបរយព្រមទាំងធានាបាននូវសោភ័ណ្ឌភាពទីក្រុង។ បើយោងទៅតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាតិជាតិ ហៅកាត់ថា UNDP ដែលចេញផ្សាយកាលពីចុងឆ្នាំ២០១៩ នៅភ្នំពេញតែឯង ថង់ផ្លាស្ទីកប្រមាណជា១០លានថង់ ត្រូវបានប្រើប្រាស់ជាប្រចាំថ្ងៃ។ ហេតុនេះ រាជធានីភ្នំពេញ កំពុងតែជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំ ក្នុងការគ្រប់គ្រងកាកសំណល់ ដោយសារតែការកើនឡើងអត្រាប្រជាជនយ៉ាងឆាប់រហ័ស។ ដោយយល់ឃើញថា បញ្ហានេះ គួរតែមានការសហការគ្នាទាំងក្រុមហ៊ុនឯកជន រដ្ឋ…
ថ្ងៃនេះយើងបន្តមកដល់ការចេញផ្សាយ ភាគចុងក្រោយ ៣/៣ ដែលនិយាយអំពី សញ្ញា ១៥ ចំណុច ដែលបង្ហាញថាអ្នកមិនចូលចិត្តការងាររបស់អ្នក និងដំណោះស្រាយ ដែលមានដូចខាងក្រោមនេះ៖ ១១. បរិយាកាសអវិជ្ជមាន វាស្រដៀងទៅនឹងភាពតានតឹង នៃបរិយាកាសការងារដែលធុញទ្រាន់បានជះឥទ្ធិពលអវិជ្ជមានដល់ផលិតភាពបុគ្គលិក ការលើកទឹកចិត្ត និងសីលធម៌ទូទៅ។ ទោះបីជាពេលខ្លះ បរិយាកាសការងារមិនល្អតិចជាងវិជ្ជមាន ក៏អាចបណ្តាលមកពីការដឹកនាំខុសពីអ្នកគ្រប់គ្រង កង្វះទំនាក់ទំនង…
ឥឡូវនេះយើងបន្តមកកាន់ភាគទី ២/៣ នៃ សញ្ញា ១៥ ចំណុច ដែលបង្ហាញថាអ្នកមិនចូលចិត្តការងាររបស់អ្នក និងដំណោះស្រាយ ដែលមានដូចខាងក្រោម៖ ៦. គុណភាពការងាររបស់អ្នក បានថយចុះជាលំដាប់ ប្រសិនបើអ្នកសម្គាល់ឃើញថាគុណភាពការងាររបស់អ្នកបានរងទុក្ខដោយសារមានអារម្មណ៍មិនសប្បាយចិត្ត ឬមិនពេញចិត្តក្នុងបំពេញការងាររបស់អ្នក វាជារឿងសំខាន់ក្នុងការវាយតម្លៃលើការអនុវត្តបច្ចុប្បន្នភាពរបស់អ្នក និងកំណត់តំបន់ដែលអ្នកអាចអនុវត្តយុទ្ធសាស្រ្តសម្រាប់ការកែលម្អ។ ជាឧទាហរណ៍ ការផ្តោតលើផ្នែកនៃការអនុវត្ត និងគុណភាពការងាររបស់អ្នកដែលអ្នកពេញចិត្ត អាចជួយអ្នកឱ្យប្រសើរឡើង…
ផ្លែស្រកានាគ ក្នុងបរិមាណដ៏ច្រើនសន្ធឹកកំពុងត្រូវបាននាំចេញទៅកាន់ប្រទេសអូស្ត្រាលី ទោះបីជាបច្ចុប្បន្នវាជារដូវប្រមូលផលនៅទីនោះក៏ដោយ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លុយគ្រីបតូ Bitcoin បានធ្លាក់ចុះតម្លៃ ៤,៣% សល់ក្រោម ៣៤ ០០០ដុល្លារក្នុងមួយកាក់ ដោយបន្តធ្លាក់ចុះរយៈពេល ៦ថ្ងៃមកហើយ។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានបើកការដ្ឋានសាងសង់រោងចក្រផលិតឧស្ម័នធ្យូងថ្មថ្មី តម្លៃ ២,៣ ពាន់លានដុល្លារ កាលពីថ្ងៃចន្ទ ទី២៤ មករា ឆ្នាំ២០២២ នេះ ក្នុងគោលបំណងកាត់បន្ថយការនាំចូលឧស្ម័នប្រេងរាវ (LPG) របស់ប្រទេស ខណៈពេលដែលបង្កើនប្រសិទ្ធភាពធនធានធ្យូងថ្មរបស់ខ្លួន។