កាសឥតខ្សែរបស់ Apple មាន ម៉ូឌែលគឺ AirPods 1st, AirPods 2nd, AirPods 3rd, AirPods Pro 1st, AirPods Pro 2nd និង AirPods Max។ ម៉ូឌែលខាងក្រោយ គឺថ្លៃជាងគេ តែបើស្ទើរថវិកា យើងសូមណែនាំឱ្យអ្នកទិញ AirPods ជំនាន់ទី២។
ហេតុអ្វីយកជំនាន់ទី២ មិនយកទី១ ព្រោះទី១ថោកជាង នោះក៏ព្រោះតែ ម៉ូឌែលថ្មីវាប្រើឈីបថ្មី ងាយស្រួលភ្ជាប់ទៅកាន់ឧបករណ៍បានលឿន។
ចំពោះតម្លៃដាក់លក់លើទីផ្សារប្រទេសយើងប្រមាណជាអំឡុង ១១០ដុល្លារ ចំពោះម៉ូឌែល ប្រអប់កាសមិនមានភ្លើង និងប្រអប់កាសមានភ្លើងមានតម្លៃលើសនេះបន្តិច។ យ៉ាងណាចំពោះប្រើកាសថ្មីដំបូង Apple ផ្ដល់ឱ្យអ្នកប្រើ ៦ខែ ដោយមិនគិតថ្លៃផងដែរ៕