ប្រទេសជប៉ុន នឹងបដិសេធការដកពន្ធមួយចំនួនដល់ក្រុមហ៊ុនធំៗដែលមិនដំឡើងប្រាក់ឈ្នួល និងជំរុញការកាត់បន្ថយពន្ធវិញ សម្រាប់ក្រុមហ៊ុនព្រមដំឡើងប្រាក់ឈ្នួលបុគ្គលិក ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដំឡើងប្រាក់ខែនៅក្នុងប្រទេស។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ចុងក្រោយមួយ នៃផែនការកំណែទម្រង់ពន្ធប្រចាំឆ្នាំរបស់គណបក្សកាន់អំណាច បានបង្ហាញនៅថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១ នេះ។ វិធីសាស្រ្ត “carrot-and-stick” គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់នាយករដ្ឋមន្រ្តី Fumio Kishida លើការចែកចាយទ្រព្យសម្បត្តិដល់គ្រួសារ រួមទាំងដោយការជំរុញឲ្យក្រុមហ៊ុនដែលប្រាក់ចំណេញបានត្រលប់ទៅកម្រិតមុនកើតមានជំងឺរាតត្បាត ដើម្បីដំឡើងប្រាក់ខែឲ្យបុគ្គលិក។…
Browsing: ព័ត៌មានថ្មីៗ
ក្រុមហ៊ុន Ford Motor Co បាននិយាយនៅថ្ងៃពុធថា ខ្លួននឹងវិនិយោគលុយចំនួន ៩០០ លានដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្ររបស់ខ្លួន នៅក្នុងប្រទេសថៃ ដែលគាំទ្រដល់ការផលិតរថយន្ត Ranger Pickup និង Everest SUV របស់ខ្លួន ដែល Ford អះអាងថា នឹងក្លាយជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុននៅក្នុងប្រទេសថៃ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទីក្រុងហាណូយ គ្រោងនឹងហាមឃាត់ការប្រើប្រាស់ម៉ូតូ នៅតាមបណ្តាស្រុកស្នូលមួយចំនួន ក្រោយឆ្នាំ ២០២៥ ពោលគឺរយៈពេល ៥ ឆ្នាំ មុនផែនការដើម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបំភាយឧស្ម័នពុល។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Samsung បានវិនិយោគលុយសរុបចំនួន ១៧,៧៤ ពាន់លានដុល្លារក្នុងប្រទេសវៀតណាម ក្នុងរយៈពេល ២៤ ឆ្នាំចុងក្រោយ ដោយក្នុងនោះមាន ២៩ ភាគរយ នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ។
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីរបស់លោក Donald Trump បាននិយាយថា ពួកគេបានចុះកិច្ចព្រមព្រៀងដើម្បីរៃអង្គាសប្រាក់ចំនួន ១ពាន់លានដុល្លារពីអ្នកវិនិយោគ មុនការចុះបញ្ជីទីផ្សារភាគហ៊ុនដែលបានគ្រោងទុក។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការនាំចេញដែកថែបរបស់ប្រទេសវៀតណាម បានកើនឡើងជិត ១៣០ ភាគរយក្នុងរយៈពេល ១១ ខែដំបូង នៃឆ្នាំ ២០២១ នេះ ដល់ ១០,៨ ពាន់លានដុល្លារអាមេរិក។
ក្នុងរយៈពេលមួយខែកន្លងទៅនេះ ផ្លែទាបថៃបានលេចមុខនៅតាមហាង និងផ្សារទំនើបនានា ជាមួយការទាក់ទាញពីអតិថិជនវៀតណាមយ៉ាងខ្លាំង។ បើទោះបីជា តម្លៃស្មើ ឬថោកជាងផ្លែទាបវៀតណាម ប៉ុន្តែផ្លែទាបមកពីប្រទេសថៃ មានម៉ូដស្អាត និងទម្ងន់ទ្វេដង ដូច្នេះហើយទើបមានការពេញនិយមពីអ្នកប្រើប្រាស់។ ដោយតម្លៃក្នុងមួយគីឡូក្រាម ទាបវៀតណាមឡើងដល់៧ម៉ឺនដុង ពេលនោះទាបថៃចុះមកត្រឹម ៦ម៉ឺនដុងក្នុងមួយគីឡូក្រាម។ លើសពីនេះ ម៉ូដរបស់ទាបថៃ ស្រស់ស្អាត មានទម្ងន់ទ្វេដងនឹងទាបវៀតណាម ដោយមួយផ្លែៗមានទម្ងន់…
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបិយប័ណ្ណគ្រីបតូ Bitcoin បានធ្លាក់ចុះតម្លៃចំនួន ៥,៥ ភាគរយ ទៅ ៥៣ ៤៣៥ដុល្លារ កាលពីថ្ងៃសុក្រ ដោយបានបាត់បង់តម្លៃ ៣ ១១២ដុល្លារ។
Vingroup JSC ដែលជាក្រុមហ៊ុនធំជាងគេរបស់វៀតណាម បាននិយាយនៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ នេះថា ខ្លួនគ្រោងនឹងចុះបញ្ជីសម្រាប់ក្រុមហ៊ុនរថយន្តរបស់ខ្លួន (VinFast) នៅលើទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក ក្នុងឆមាសទីពីរនៃឆ្នាំក្រោយ នៅក្នុងការផ្តល់ជូនដែលរំពឹងថានឹងប្រមូលបានយ៉ាងហោចណាស់ ៣ ពាន់លានដុល្លារ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានលក់ភាគហ៊ុនចំនួន ៩៣៤ ០៩១ ផ្សេងទៀត…