ជាធម្មតា Software របស់ iPhone មានស្ថិរភាព និងវៃឆ្លាតស្រាប់ហើយ ប៉ុន្ដែមុខងារទាំង ៥ ខាងក្រោមនេះ នឹងជួយឱ្យអ្នកប្រើប្រាស់កាន់តែប្រសើរបន្ថែមទៀត។
១. បិទផ្ទាំង In-App Ratings & Review នេះជាផ្ទាំងលោតឱ្យពិន្ទុទៅលើកម្មវិធីនីមួយៗ បើអ្នកមានកម្មវិធីច្រើន នោះវានឹងបង្កការរំខាន។
ដូចនេះបើមិនចង់ឱ្យរំខាន អ្នកអាចបិតវាបាន ដោយចូលទៅកាន់ Settings > App Store > In-App Ratings & Reviews ចុចបិទជាការស្រេច។
២. Copy និង Paste edits ពេល edit លើរូបម្ដង iPhone មានមុខងារ copy edit ទាំងនោះបាន ដោយមានចាប់ពី iOS 16 ឡើងទៅ៕
របៀបធ្វើ៖ ចុចបើករូបដែលបាន edit រួច > Option > Copy Edits > បន្ទាប់មកបើករូបដែលចង់ Past Edits > ចុចលើ Option > ជ្រើសយក Paste Edits ជាការស្រេច៕
៣. ចុចថត Video ក្នុងមុខងារថតរូបសន្លឹក ករណីប្រញ៉ាប់អាចប្រើបាន ពេលកំពុងថតរូបសន្លឹក អ្នកសង្កត់ឱ្យជាប់លើប៊ូតុង រួចគ្រលាសទៅឆ្វេង នឹងចាប់ផ្ដើមថតវីដេអូភ្លាម។
៤. កំណត់ Timer ដោយវិធីងាយៗ ចូលទៅ Control Center បន្ទាប់មកចុចសង្កត់លើ Timer icon ឱ្យជាប់ នោះអ្នកអាចកំណត់ Timer បាន។
៥. ប៊ូតុង Long Press Back ដូចជាការចូលទៅជ្រៅៗក្នុង Setting អ្នកអាចចុចសង្កត់លើ Menu ដូចក្នុងរូប ដើម្បីទៅកន្លែងដើមបង្អស់វិញ ឬមានជម្រើសផ្សេងផងដែរ៕