ជំហានដំបូងរបស់ Realme ចាប់ផ្ដើមនៅ ខែឧសភា ឆ្នាំ២០១៨ នៅប្រទេសចិន ដែលក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងដោយ លោក Li Bingzhong ដែលជាអតីតអនុប្រធានរបស់ Oppo ដោយដំបូងជាម៉ាកយីហោរងរបស់ Oppo ទីបំផុត Realme បានក្លាយជាម៉ាកយីហោផ្ទាល់ខ្លួនដ៏ល្បីមួយ ហើយនៅពេលនេះ Realme បានអបអរព្រឹត្តិការណ៍ដ៏សំខាន់មួយ។
ដែលនោះគឺ Realme ឈានដល់ការនាំចេញទូរសព្ទ ២០០លានគ្រឿង ក្នុងរយៈពេលត្រឹមតែ ៥ឆ្នាំ ប៉ុណ្ណោះ។ នេះបើតាមការប្រកាសរបស់លោក Sky Li ស្ថាបនិករបស់ Realme។ បើគិតទៅគឺ នាំចេញប្រមាណ ៤០លានគ្រឿង ក្នុងមួយឆ្នាំ ដែលឆ្នាំដំបូងចំនួនលក់ហាក់យឺតបន្ដិច។
Realme គឺជាប្រ៊ែន មានការពេញនិយមពីសំណាក់អ្នកគាំទ្រ សម្រាប់ឧបករណ៍របស់ខ្លួនដែលមានតម្លៃរម្យ និងមានលក្ខណៈពិសេសៗនៅលើទីផ្សារ៕