យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លុយគ្រីបតូ Bitcoin បានធ្លាក់ចុះតម្លៃ ៤,៣% សល់ក្រោម ៣៤ ០០០ដុល្លារក្នុងមួយកាក់ ដោយបន្តធ្លាក់ចុះរយៈពេល ៦ថ្ងៃមកហើយ។
Browsing: ព័ត៌មានថ្មីៗ
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានបើកការដ្ឋានសាងសង់រោងចក្រផលិតឧស្ម័នធ្យូងថ្មថ្មី តម្លៃ ២,៣ ពាន់លានដុល្លារ កាលពីថ្ងៃចន្ទ ទី២៤ មករា ឆ្នាំ២០២២ នេះ ក្នុងគោលបំណងកាត់បន្ថយការនាំចូលឧស្ម័នប្រេងរាវ (LPG) របស់ប្រទេស ខណៈពេលដែលបង្កើនប្រសិទ្ធភាពធនធានធ្យូងថ្មរបស់ខ្លួន។
សហព័ន្ធឧស្សាហកម្មថៃ Federation of Thai Industries (FTI) បាននិយាយនៅថ្ងៃចន្ទ ទី២៤ ខែមករា ថា ការលក់រថយន្តក្នុងស្រុក របស់ប្រទេសថៃ បានធ្លាក់ចុះ ១៧,២ ភាគរយក្នុងខែធ្នូ ធៀបនឹងឆ្នាំមុន ហើយបានធ្លាក់ចុះ ៤,២ ភាគរយក្នុងឆ្នាំ ២០២១ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងកង្វះបន្ទះឈីបអេឡិចត្រូនិច។
ប្រសិនបើអ្នកជួបប្រទះការមិនសប្បាយចិត្តនៅក្នុងការងាររបស់អ្នក ឬរកឃើញថាអ្នកមានបរិយាកាសមិនល្អនៅកន្លែងធ្វើការរបស់អ្នក យើងមានវិធីជាច្រើនដែលអ្នកអាចដោះស្រាយបញ្ហាទាំងនេះបាន។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងអាក្រក់ទេ ប្រសិនបើអ្នកមានអារម្មណ៍ថា វាដល់ពេលដែលត្រូវស្វែងរកកន្លែងធ្វើការផ្សេងទៀត ឬផ្លាស់ប្តូរទៅតួនាទីផ្សេងទៀត។ សញ្ញា ខាងក្រោមនេះអាចបង្ហាញថាអ្នកមានអារម្មណ៍អវិជ្ជមាន ឬមិនចូលចិត្តចំពោះការងាររបស់អ្នក ហើយនឹងផ្តល់នូវវិធីសាស្រ្តដែលអ្នកអាចអនុវត្តដើម្បីស្វែងរកដំណោះស្រាយដ៏ល្អបំផុតសម្រាប់ស្ថានភាពរបស់អ្នកនាពេលនេះ៖ ១. អ្នកមានការធុញថប់រាល់ចុងសប្តាហ៍ ឬពេលឈប់សម្រាក ប្រសិនបើអ្នកឃើញថាខ្លួនអ្នកកាន់តែមានការធុញថប់ច្រើននៅពេលដែលថ្ងៃច័ន្ទកាន់តែខិតជិតមកដល់ ហើយអ្នកតែងតែមានអារម្មណ៍បែបនេះ វាអាចជាសញ្ញាបង្ហាញថាអ្នកមានអារម្មណ៍តិចជាងការសាទរចំពោះការងាររបស់អ្នក។ ជួនកាលភាពតានតឹងនៅចុងសប្តាហ៍គឺទាក់ទងនឹងបរិកាសនៅកន្លែងការងារ ហើយប្រសិនបើរឿងនេះមានអារម្មណ៍សម្រាប់អ្នក…
កំពូលមហាសេដ្ឋីពាន់លានដុល្លារផ្នែកបច្ចេកវិទ្យាដែលមានជាងគេបំផុតទាំង ៥ របស់ពិភពលោកបានបាត់បង់ទ្រព្យសម្បត្តិចំនួន ៨៥,០៧ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងនៃឆ្នាំ២០២២ ខណៈដែលទ្រព្យសម្បត្តិរបស់ពួកគេបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីការលក់ចេញនៃទីផ្សារភាគហ៊ុនកាលពីសប្តាហ៍មុន។ ការខាតបង់នេះបានធ្វើឱ្យទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីពិភពលោក Elon Musk ធ្លាក់ចុះដល់ទៅ ២៤៣ ពាន់លានដុល្លារ ពោលគឺទាបជាងកាលពីដើមឆ្នាំ ២៧ ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍នៃតួរលេខមហាសេដ្ឋី Bloomberg ។ វាក៏មានជិត ១០០…
ស៊ុតមាន់មានពណ៌លឿង ២គ្រាប់, ស៊ុតទា និងស៊ុតគ្រួចប្រភេទ Omega 3 និង DHA គឺជាផលិតផលដំបូង ដែលមានវត្តមាននៅលើទីផ្សារប្រទេសវៀតណាម ជាមួយការទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងរដូវបុណ្យចូលឆ្នាំចិន ឆ្នាំ២០២២នេះ។ យោងតាមអាជីវករចែកចាយស៊ុត បានអោយដឹងថា” ឆ្នាំនេះក្រៅពីជម្រើសនៃស៊ុតមាន់ និងស៊ុតទាប្រភេទធម្មតា ក្នុងនោះមានស៊ុតមាន់ មានពណ៌លឿង ២គ្រាប់(2 yolks)…
[ប្រទេសថៃ] Binance ដែលកន្លែងទិញ-លក់ រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកបានសហការជាមួយក្រុមហ៊ុន Sarath Ratanavadi’s Gulf Energy Development ដើម្បីបង្កើតការទិញលក់លុយឌីជីថលនៅក្នុងប្រទេសអាសុីអាគ្នេយ៍។ ក្រុមហ៊ុន Gulf Energy បាននិយាយថា កិច្ចព្រមព្រៀងជាមួយ Binance គឺជាការឆ្លើយតបទៅនឹង “កំណើនយ៉ាងឆាប់រហ័ស” នៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេសថៃនាពេលអនាគត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនដែលបានដាក់ទៅផ្សារហ៊ុនទីក្រុងបាងកកកាលពីថ្ងៃចន្ទ។…
ជាង ៥៥ ភាគរយនៃក្រុមហ៊ុនជប៉ុន ចង់ពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសវៀតណាម នៅក្នុងឆ្នាំ ២០២១ នេះ និងឆ្នាំក្រោយ។ នេះបើយោងតាមការស្ទង់មតិរបស់អង្គការពាណិជ្ជកម្មជប៉ុន Japan External Trade Organization (JETRO)។
ក្រុមហ៊ុន Samsung Vietnam បានប្រកាសពីកំណើនប្រាក់ចំណូល ១៤ ភាគរយដល់ ៧៤,២ ពាន់លានដុល្លារកាលពីឆ្នាំមុន ទោះបីជាមានផលប៉ះពាល់ពីជំងឺកូវីដ១៩ ក៏ដោយ។
ត្រលប់ទៅខែមិថុនា ឆ្នាំ ២០២០ ក្រុមហ៊ុន Facebook បានបញ្ចេញមុខងារ Subscriptions ដើម្បីជួយអ្នកបង្កើតមាតិកា (creators) អាចរកប្រាក់បាន។ ឥឡូវនេះគំរូអាជីវកម្មនោះបានពង្រីកទៅ Instagram ខណៈដែលក្រុមហ៊ុនបានប្រកាសមុខងារថ្មី ហៅថា Instagram Subscriptions។