[បរទេស] កាលពីថ្ងៃទី ៨ ខែមីនា កន្លងទៅនេះ លោកប្រធានាធិបតី Joe Biden បានហាមឃាត់ការនាំចូលឧស្ម័នធម្មជាតិ និងផលិតផលប្រេងទាំងអស់ពីប្រទេសរុស្ស៊ី។ ដោយលោក Biden បាននិយាយថា “ប្រេងរបស់រុស្ស៊ីនឹងមិនត្រូវបានទទួលយកនៅក្នុងកំពង់ផែរបស់សហរដ្ឋអាមេរិកទៀតទេ ហើយប្រជាជនអាមេរិកនឹងធ្វើចំណាត់ការដ៏ខ្លាំងក្លាមួយផ្សេងទៀតចំពោះសង្រ្គាមរបស់ពូទីន” ។ ចំណាត់ការនេះគឺជាអ្វីដែលលោកហៅថាជាកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ។ យោងតាមសេតវិមាន White House…
Browsing: ព័ត៌មានថ្មីៗ
[បរទេស] ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីរបស់អ៊ីតាលី Ferrari បានប្រកាសថាខ្លួននឹងផ្អាកការនាំចូលរថយន្តទៅកាន់រុស្ស៊ី និងបរិច្ចាគទឹកប្រាក់ប្រមាណជាង ១ លានដុល្លារ ដើម្បីសង្គ្រោះអ៊ុយក្រែន។ បន្ទាប់ពីប្រទេសរុស្ស៊ីបានចូលលុកលុយលើប្រទេសអ៊ុយក្រែនរយៈពេល ២ សប្តាហ៍ដែលធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួនប្រត្តិកម្មយ៉ាងខ្លាំងទៅលើបញ្ហានេះ។ លោក Benedetto Viña នាយកប្រតិបត្តិក្រុមហ៊ុន Ferrari បាននិយាយថា “យើងដើរតួនាទីយ៉ាងសំខាន់មួយរបស់យើងជាមួយស្ថាប័នផ្សេងៗ ក្នុងការជួយសង្គ្រោះជាបន្ទាន់ចំពោះស្ថានភាពវិបត្តិអ៊ុយក្រែនបច្ចុប្បន្ននេះ។ បន្ថែមពីនេះក្រុមហ៊ុន…
[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូបារាំង Orcal បានធ្វើការបញ្ចេញនូវម៉ូឌែល lsca 125 ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ប្រភេទ Scooter ជាគូប្រជែងជាមួយនឹង Vinfast Klara សម្រាប់ទីផ្សារនៅអឺរ៉ុប។ ការឌីហ្សាញនៃម៉ូតូអគ្គិសនី Orcal Isca 125 ទទួលបានការរចនាទ្បើងបែប…
[បរទេស] ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនបិទរោងចក្រនៅក្នុងប្រទេសរុស្ស៊ីរួចហើយ ។ ខណៈវិបត្តិនេះ បង្កឲ្យមានបញ្ហាធំសម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក និងបំផ្លាញក្តីសង្ឃឹមរបស់ក្រុមហ៊ុនរថយន្តដែលថាវិបត្តិកង្វះខាតបន្ទះឈីបកាលពីឆ្នាំមុនដែលអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ គួរឲ្យដឹងថា អ៊ីយូតាគឺជាឧស្ម័នដែលប្រើដោយឡាស៊ែរដែលប្រើក្នុងការផលិតបន្ទះឈីប ស្ទើរតែទាំងអស់នៃការផ្គត់ផ្គង់អ៊ីយូតារបស់សហរដ្ឋអាមេរិក ហើយ ៧០% នៃការផ្គត់ផ្គង់ទូទាំងពិភពលោកគឺមកពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន បើយោងទៅតាមក្រុមហ៊ុនផ្តល់ប្រឹក្សា Techcet ។ ក្នុងនោះ ប្រទេសរុស្ស៊ីផលិតអ៊ីយូតាដែលជាអនុផលនៃការផលិតដែកថែបដែលបន្ទាប់មកត្រូវបានបន្សុតដោយក្រុមហ៊ុនឯកទេសអ៊ុយក្រែន។ បន្ថែមពីលើអ៊ីយូតា ក្រុមហ៊ុនផលិតរថយន្តក៏មានប្រភពអាលុយមីញ៉ូម…
ទីផ្សារម៉ូតូ Royal Enfield កំពុងតែចាប់ផ្តើមយ៉ាងសម្បើមនាពេលថ្មីៗនេះហើយក៏ដោយសារតែការបើកបង្ហាញនិងសម្ភោធម៉ូឌែលថ្មីចុងក្រោយ Classic 350cc reborn កាលពីខែមុននេះ។ អរគុណចំពោះភាពល្បីល្បាញនៃម៉ាកយីហ៊ោមួយនេះដែលមានទូទាំងពិភពលោកជាមួយនឹងរូបរាងដ៏អំនោយផលរបស់វាដែលបានជ្រាបពាសពេញបេះដូងក្រុមអ្នកស្នេហាវិស័យម៉ូតូធំក្នុងប្រទេសកម្ពុជា។ ការចាប់ផ្តើមយ៉ាងសម្បើមនៅក្នុងខែមិនាបាននាំអោយក្រុមហ៊ុនអាចបញ្ចេញម៉ូតូចំនួន ៦គ្រឿង និងការកក់បន្ថែម ៧គ្រឿងទៀតក្នុងកំឡុងពេលមួយសប្តាហ៍តែប៉ុណ្ណោះ។ ម៉ាកយីហ៊ោមួយនេះបានស្ទុះឡើងយ៉ាងឆាប់រហ័សដោយសារតែហេតុផលជាច្រើនដូចជាការតាំងបង្ហាញនៅតាមផ្សារទំនើបធំៗ, គុណតំលៃនិងភាពជឿទុកចិត្តបានរបស់ផលិតផល ជាពិសេសគឺក្រុមម៉ូតូ Royal Enfield Cambodia Family។…
[បរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការប្រកាសថាខ្លួននឹងផ្តល់ទឹកប្រាក់ប្រមាណ ២,៧ លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ជំនួយមនុស្សធម៌ វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការលុកលុយពីសំណាក់ប្រទេសមហាអំណាចលំដាប់ទី ២ លើលោកប្រទេសរុស្ស៊ី ជាងពីរសប្តាហ៍។ សម្រាប់ក្រុមហ៊ុន Nissan បានបរិច្ចាគទឹកប្រាក់ប្រមាណជាង ១ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់កាតបាទប្រហម និង NPOs ផ្សេងៗទៀតដើម្បីជួយសង្រ្គោះជីវិតមនុស្សចាស់…
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ Centers for Disease Control and Prevention (CDC) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានបញ្ចូលប្រទេសថៃ ហុងកុង និងនូវែលសេឡង់ ទៅក្នុងបញ្ជីគោលដៅរបស់ខ្លួន ដែលជនជាតិអាមេរិកត្រូវបានណែនាំមិនឲ្យទៅទស្សនា ដោយសារជំងឺកូវីដ-១៩។
ធនាគារពិភពលោក បានអនុម័តប្រាក់កម្ចី និងជំនួយចំនួន ៧២៣ លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើបញ្ចេញនូវម៉ូឌែល Wave 100i ស៊េរីឆ្នាំ ២០២២ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធប៊ិច PGM ជួយសន្សំសំចៃសាំងក្នុង ១,៣ លីត្រ អាចជិះបានចម្ងាយ ១០០ គីទ្បូម៉ែត្រ សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។ ចំពោះម៉ូតូ Honda Wave…
ក្រុមហ៊ុន Visa, Mastercard និង American Express បានប្រកាសថា ពួកគេនឹងផ្អាកប្រតិបត្តិការទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ដើម្បីតវ៉ាចំពោះការលុកលុយរបស់ប្រទេសនេះលើអ៊ុយក្រែន។