Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ហេតុផលទាំងនេះហើយ ទើបម្ចាស់ Vision Pro យកវាទៅដូរយកលុយពី Apple វិញ
    បច្ចេកវិទ្យា

    ហេតុផលទាំងនេះហើយ ទើបម្ចាស់ Vision Pro យកវាទៅដូរយកលុយពី Apple វិញ

    February 20, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ថ្ងៃសុក្រសប្ដាហ៍កន្លងទៅ គឺជាថ្ងៃកំណត់រយៈពេល ១៤ថ្ងៃ ដែលម្ចាស់ Vision Pro អាចយកឧបករណ៍នេះទៅដូរប្រាក់ពី Apple វិញ។

    នៅថ្ងៃកំណត់នេះ គេបានឃើញម្ចាស់ Vision Pro មួយចំនួនបានយកឧបករណ៍នេះមកកាន់ហាង Apple ដោយនៅតាមសាខាខ្លះមានអ្នកដូរ ២នាក់ក្នុងមួយថ្ងៃ និងសាខាខ្លះទៀតមានច្រើនរហូតដល់ ៨នាក់។

    ពាណិជ្ជកម្ម

    បើតាមបុរស Mark Gurman ដែលបានជួបជាមួយជាច្រើនដែលយក Vision Pro មកដូរយកប្រាក់វិញនោះ គេបានដឹងអំពីមូលហេតុជាច្រើន ដែលម្ចាស់ Vision Pro សម្រេចចិត្តយកឧបករណ៍មកដូរ។

    ១. ឧបករណ៍មានទម្ងន់ធ្ងន់ពេក ពិបាកក្នុងការទុកដាក់ ឈឺក្បាល និងពាក់មិនស្រណុក

    ២. កម្មវិធីមិនសូវមានច្រើន ហើយមាតិកាវីដេអូក៏មានមិនច្រើន មិនសមនឹងតម្លៃដ៏ខ្ពស់របស់វា

    ៣. មុខងារធ្វើការមិនបានជួយឲ្យមនុស្សជាច្រើនកើនឡើងផលិតកម្មការងារនោះទេបើធៀបនឹងការប្រើត្រឹម Monitor បន្ថែមមួយទៀតជាមួយកុំព្យូទ័រ Mac ហើយការប្រើរយៈពេលយូរក៏មិនផ្ដល់ភាពស្រណុលស្រួលផងដែរ

    ៤. មុំនៃរូបភាពដែលបង្ហាញចេញមកមានទំហំតូចពេក ហើយឧបករណ៍នេះក៏បង្កឲ្យឈឺភ្នែក និងប៉ះពាល់ដល់ចក្ខុផងដែរ

    ៥. ឧបករណ៍នេះធ្វើឲ្យអ្នកប្រើមានអារម្មណ៍ដាច់ឆ្ងាយពីគ្រួសារ និងមិត្តភក្តិ ហើយវាក៏ពិបាកនឹងចែកឲ្យអ្នកផ្សេងប្រើ ព្រោះតែទំហំផលិតមកគឺតម្រូវតាមអ្នកប្រើម្នាក់ៗ

    Share. Facebook Telegram WhatsApp
    Previous ArticleMark Zuckerberg ប្រាប់ហេតុផលបញ្ឈប់បុគ្គលិក ១ម៉ឺននាក់ មិនមែនដោយសារ AI ឡើយ
    Next Article Apple ហាមយកទូរសព្ទចូលទឹកកប់ក្នុងអង្ករ

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.