Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Mark Zuckerberg ប្រាប់ហេតុផលបញ្ឈប់បុគ្គលិក ១ម៉ឺននាក់ មិនមែនដោយសារ AI ឡើយ
    បច្ចេកវិទ្យា

    Mark Zuckerberg ប្រាប់ហេតុផលបញ្ឈប់បុគ្គលិក ១ម៉ឺននាក់ មិនមែនដោយសារ AI ឡើយ

    February 20, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុងកិច្ចសន្ទនាជាមួយ Morning Brew នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានចែករំលែកអំពីហេតុផលនៅពីក្រោយការបញ្ឈប់បុគ្គលិកដែលកើតមាននៅតាមក្រុមហ៊ុនបច្ចេកវិទ្យាធំ រួមទាំងក្រុមហ៊ុនរបស់ខ្លួនផងដែរ។

    ពាណិជ្ជកម្ម

    លោក Mark Zuckerberg បានឲ្យដឹងថាហេតុផលចម្បងនៃការកាត់បន្ថយបុគ្គលិកគឺដោយសារតែជំងឺរាតត្បាតកូវីដ១៩ ព្រោះថាអំឡុងផ្ទុះជំងឺនេះ ក្រុមហ៊ុនជាច្រើនបានបង្កើនចំនួនបុគ្គលិកក្រោយពីប្រាក់ចំណូលមានការកើនឡើង។

    ប៉ុន្តែក្រោយពីស្ថានភាពត្រឡប់មកដូចដើមវិញ ហើយសេដ្ឋកិច្ចពិភពលោកប្រែជាដុនដានផងនោះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរួមទាំង Meta បានដឹងខ្លួនថាពួកគេបានជួលបុគ្គលិកច្រើនជ្រុលពេក និងតម្រូវឲ្យមានការកាត់បន្ថយខ្លះ។

    នាយកប្រតិបត្តិរូបនេះបានឲ្យដឹងដែរថា ការកាត់បន្ថយបុគ្គលិកនេះ ត្បិតថាជារឿងដ៏ឈឺចាប់មួយ ប៉ុន្តែវាផ្ដល់ជាផលប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុន។ ជាក់ស្ដែងក្រោយការកាត់បន្ថយបុគ្គលិក ១ម៉ឺននាក់ ក្រុមហ៊ុន Meta បានសង្កេតឃើញពីការវិលត្រឡប់មកវិញនូវប្រាក់ចំណេញចំនួនច្រើន ហើយក្រុមហ៊ុនថែមទាំងបានឈានដល់ចំណុចកំពូលនៃតម្លៃលើទីផ្សារផងដែរ៕

     

    Share. Facebook Telegram WhatsApp
    Previous Articleមេរោគ iPhone ដំបូងគេ អាចលួចព័ត៌មានគណនីធនាគារ និងព័ត៌មាន FaceID
    Next Article ហេតុផលទាំងនេះហើយ ទើបម្ចាស់ Vision Pro យកវាទៅដូរយកលុយពី Apple វិញ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.