Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ស្មាតហ្វូនបត់កំពូលធូរថ្លៃតម្លៃជាង ២០០ដុល្លារ បង្ហាញខ្លួននៅជប៉ុន
    បច្ចេកវិទ្យា

    ស្មាតហ្វូនបត់កំពូលធូរថ្លៃតម្លៃជាង ២០០ដុល្លារ បង្ហាញខ្លួននៅជប៉ុន

    February 22, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ស្មាតហ្វូនបត់ ZTE Libero Flip ដែលចូលខ្លួនមកប្រកួតប្រជែង Galaxy Z Flip5 បានបង្ហាញវត្តមានលើទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់រាយត្រឹមតែប្រមាណ ៤២០ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបញ្ជាទិញទុកមុន ទទួលបានការបញ្ចុះតម្លៃមកនៅត្រឹមប្រមាណ ២៦៥ដុល្លារ។

    ពាណិជ្ជកម្ម

    ស្មាតហ្វូនថ្មីរបស់ ZTE នេះមានបំពាក់អេក្រង់ OLED បត់បានដែលមានទំហំ ៦,៩អ៊ីញ ជាមួយកម្រិតបង្ហាញ FHD+ និងមានអេក្រង់ទីពីរទំហំ ១,៤៣អ៊ីញ ជាមួយកម្រិតបង្ហាញ 466 x 466px។ អេក្រង់ទីពីរអាចប្រើការសម្រាប់ទទួលទូរសព្ទ បញ្ជាការចាក់ចម្រៀង និងប្រើជាអេក្រង់សម្រាប់មើលពេលថតរូបជាមួយកាមេរ៉ាគោលបាន។

    កាមេរ៉ាគោលមានទំហំ 50MP អមជាមួយកាមេរ៉ាវាស់ជម្រៅទំហំ 2MP ខណៈដែលលើអេក្រង់ខាងក្នុងមានកាមេរ៉ាទំហំ 16MP ដែលឌីហ្សាញបែបចោះរន្ធលើអេក្រង់។

    ZTE បានញាត់បន្ទះឈីប Snapdragon Gen 1 ជាមួយ RAM 6GB និងអង្គផ្ទុក 128GB ហើយវាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 13 ជាមួយ ZTE UI ផងដែរ។

    ស្មាតហ្វូននេះមានបំពាក់ថ្មទំហំ 4310mAh អាចសាកភ្លើងកម្លាំង 33W និងមានមុខងារ Quick Charge 4+ ជាមួយស្តង់ដារ PD3.0 ក៏ដូចជាសមត្ថភាពធន់នឹងទឹកកម្រិត IP42 ផងដែរ៕

    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុន MG Cambodia បានបើកបង្ហាញវត្តមានរថយន្ត MG HS Facelift ស៊េរីថ្មី ឆ្នាំ២០២៤
    Next Article ចេញលក់យូរខែហើយ Apple ទើបដឹងថាថ្ម iPhone 15 មានអាយុកាលយូរជាង iPhone ណាណាទាំងអស់

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.