ផ្អែកតាមទិន្នន័យថ្មីចេញផ្សាយដោយស្ថាប័ន Counterpoint បានបង្ហាញថាស្មាតហ្វូនលក់ដាច់ជាងគេក្នុងតំណែងកំពូលទាំង៧ កាលពីឆ្នាំ២០២៣ គឺសុទ្ធតែជា iPhone ទាំងអស់ ដោយមានទាំង iPhone 14 Series, iPhone 15 Series និង iPhone 13 ផងដែរ។
កំពូលស្មាតហ្វូនដែលលក់ដាច់បានច្រើនជាងគេទាំង១០ មានចំណែក ២០% នៃចំណែកទីផ្សារសរុប ដែលកើនឡើងបើធៀបនឹង ១៩% កាលពីឆ្នាំ២០២២។
ក្នុងនោះ iPhone 14 ជាប់ជាស្មាតហ្វូនលក់ដាច់ជាងគេ និងមានចំណែក ១៩% នៃចំនួនលក់ iPhone សរុប ដែលតួលេខនេះមិនសូវជាអស្ចារ្យឡើយ បើធៀបនឹងចំណែក ២៨% ដែល iPhone 13 ក្ដោបបានកាលពីឆ្នាំ២០២២។
បើក្រឡេកមើលឈ្មោះស្មាតហ្វូន Android វិញ គេឃើញមានតែស្មាតហ្វូនលំដាប់ថវិកាប៉ុណ្ណោះ ហើយសុទ្ធតែជាម៉ាក Samsung ផងដែរ ដោយរួមមាន Galaxy A14 5G, Galaxy A04e និង Galaxy A14 4G៕