Browsing: ព័ត៌មានថ្មីៗ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Microsoft Corp បានបញ្ឈប់ការផលិតម៉ាស៊ីនហ្គេម Xbox One ទាំងអស់ ដើម្បីផ្តោតលើការផលិតម៉ាស៊ីនហ្គេមជំនាន់ក្រោយរបស់ខ្លួន។ នេះបើយោងតាមគេហទំព័រ The Verge បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។

វៀតណាម អាចក្លាយជាមជ្ឈមណ្ឌលសម្រាប់អាជីវកម្ម Startup របស់អាស៊ី បន្ទាប់ពីក្រុមហ៊ុនក្នុងស្រុកបានឃើញការបង្កើនមូលនិធិជាង ៤០ ដងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។

លោក David Malpass ប្រធានធនាគារពិភពលោកបានព្រមានថា សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹង “ទស្សនវិស័យដ៏អាក្រក់” ខណៈដែលលទ្ធផលនៃជំងឺរាតត្បាតកូវីដ១៩ នៅតែបន្តដាក់បន្ទុកលើកំណើនសេដ្ឋកិច្ច ជាពិសេសនៅក្នុងប្រទេសក្រីក្រ។

ទេសាភិបាលធនាគារកណ្តាលថៃ បាននិយាយថា ពួកគេមានការព្រួយបារម្មណ៍ជាមួយនឹងតម្លៃខ្ពស់សម្រាប់ថ្លៃរស់នៅ ប៉ុន្តែមិនមែនទាក់ទងនឹងស្ថិរភាពតម្លៃទាំងមូលនោះទេ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក Tesla បានលក់រថយន្តដែលផលិតនៅក្នុងប្រទេសចិន ចំនួន ៧០ ៨៤៧គ្រឿងក្នុងខែធ្នូ ដែលជាអត្រាប្រចាំខែខ្ពស់បំផុត ចាប់តាំងពីវាបានចាប់ផ្តើមផលិតនៅទីក្រុងសៀងហៃ ក្នុងឆ្នាំ ២០១៩។ នេះបើយោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបង្ហាញកាលពីថ្ងៃអង្គារ។

យោងតាមប្រភពព័ត៌មាន vnexpress បានឲ្យដឹងថា វៀតណាម បានទិញជិត ៨០ ភាគរយនៃកសិផលនាំចេញសរុបរបស់កម្ពុជា តម្លៃជិត ៥ ពាន់លានដុល្លារ កាលពីឆ្នាំមុន។

ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានស្នើឲ្យរទេសចិនជួយរៀបចំរចនាសម្ព័ន្ធការសងបំណុលឡើងវិញ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយប្រទេសអាស៊ីខាងត្បូងនេះ

ក្រុមហ៊ុនផលិតស្រោមអនាម័យដ៏ធំបំផុតរបស់ពិភពលោក Karex Bhd បានបង្ហាញឲ្យដឹងថា ការប្រើប្រាស់ស្រោមអនាម័យនៅទូទាំងពិភពលោក បានធ្លាក់ចុះដល់ទៅ ៤០% ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

ថៅកែក្រុមហ៊ុន Apple Inc លោក Tim Cook អាចរកប្រាក់ចំណូលបានច្រើនជាងបុគ្គលិកជាមធ្យមនៅក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple រហូតដល់ទៅ ១ ៤៤៧ដងឯណោះ។ នេះបើយោងតាមឯកសារដែលនិយតករទីផ្សារអាមេរិកបង្ហាញ ជំរុញដោយរង្វាន់ភាគហ៊ុនដែលជួយលោកឲ្យរកប្រាក់ចំណូលសរុបជិត ១០០ លានដុល្លារ។

តម្លៃរូបិយប័ណ្ណគ្រីបតូ Bitcoin បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ បន្ទាប់ពីទទួលបានការកត់សម្គាល់ពីធនាគារកណ្តាលអាមេរិក។