Browsing: ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Virgin Galactic បានបើកដំណើរការ ការលក់សំបុត្រឡើងវិញ សម្រាប់ជើងហោះហើរទៅអវកាសរបស់ខ្លួនក្នុងតម្លៃ ៤៥០ ០០០ ដុល្លារក្នុងមួយកៅអី។

ក្រុមហ៊ុន Amazon បានប្រាប់បុគ្គលិកនៅអាមេរិករបស់ខ្លួនមិនឱ្យត្រលប់មកធ្វើការនៅការិយាល័យវិញទេ រហូតដល់ឆ្នាំក្រោយដោយសារតែជំងឺកូវីដ១៩ នៅតែបន្តរីករាលដាល។

ក្រុមហ៊ុន Apple បានប្រកាសព័ត៌មានលម្អិត អំពីប្រព័ន្ធស្វែងរករូបភាពដែលពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទកុមារ (CSAM) នៅលើឧបករណ៍របស់អតិថិជនអាមេរិកទាំងអស់។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា នេះថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងវិនិយោគ ២,២ ទ្រីលានវ៉ុន (១,៩ ពាន់លានដុល្លារ) ដើម្បីក្លាយជាអ្នកផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ធំបំផុតទាំង ៥ របស់ពិភពលោក នៅឆ្នាំ ២០២៥។

ជំងឺរាតត្បាតកូវីដ១៩ នៅតែមិនអាច់រារាំងការនាំចេញផ្លែឈើស្រស់ប្រទេសថៃនៅឆ្នាំនេះ ដោយតួលេខថ្មីបានបង្ហាញពីការកើនឡើង ៤២,២% នៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២១ ដោយសារមានតម្រូវការខ្លាំងនៅក្នុងប្រទេសចិន។

យោងតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា ឥឡូវនេះតារាស្រី Rihanna បានក្លាយជាមហាសេដ្ឋី និងជាតន្ត្រីការនី មានទ្រព្យមសម្បត្តិច្រើនបំផុតនៅលើពិភពលោក។

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor និង Nissan Motor បានមើលឃើញការលក់រថយន្តរបស់ពួកគេនៅក្នុងប្រទេសចិនធ្លាក់ចុះ នៅក្នុងខែកក្កដានេះ ស្របពេលដែលការលក់រថយន្តសរុបនៅក្នុងទីផ្សាររថយន្តធំបំផុតរបស់ពិភពលោកនេះបានធ្លាក់ចុះ។

យោងតាមស្ថិតិពីអង្គការពាណិជ្ជកម្មពិភពលោក បានឲ្យដឹងថា ប្រទេសវៀតណាមបានវ៉ាប្រទេសបង់ក្លាដែស ក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទី ២ លើពិភពលោក ជាមួយនឹងចំណូលចំនួន ២៩ ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុនអាកាសចរណ៍ Qantas និយាយថា ខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ២ ៥០០ នាក់ ដោយសារការបិទខ្ទប់នៅទីក្រុងស៊ីដនី ប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាសនៅទូទាំងប្រទេសអូស្ត្រាលី។