គណៈរដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កាបាននិយាយកាលពីថ្ងៃអង្គារទី១៧ ខែមករាថា ខ្លួននឹងកាត់បន្ថយការចំណាយថវិកាឡើងវិញចំនួន ៦% ក្នុងឆ្នាំ២០២៣ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលប្រាំពីរទសវត្សរ៍ ហើយកំពុងស្វែងរកការគាំទ្រពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
អ្នកនាំពាក្យរបស់គណៈរដ្ឋមន្ត្រី លោក Bandula Gunawardana បានប្រាប់អ្នកយកព័ត៌មានថា គណៈរដ្ឋមន្ត្រីក៏បានអនុម័តលើសំណើពន្យារពេលបើកប្រាក់ខែរបស់បុគ្គលិកសាធារណៈមួយចំនួន ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
សម្រាប់ស្រីលង្កាត្រូវបានជាប់បំណុលសាធារណៈដែលជំពាក់បំណុលគេយ៉ាងច្រើន ដើម្បីដោះស្រាយប្រាក់កម្ចី IMF ចំនួន ២,៩ ពាន់លានដុល្លារ ដែលបានព្រមព្រៀងគ្នាកាលពីខែកញ្ញា។ ក្នុងនោះលោក Bandula Gunawardana បានបន្ថែមថា “ការពិភាក្សាជាមួយអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគីរួមទាំងឥណ្ឌា និងចិន ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលរបស់ប្រទេសស្រីលង្កាកំពុងដំណើរការយ៉ាងល្អ ហើយយើងសង្ឃឹមថានឹងបញ្ចប់ការគាំទ្រពី IMF នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣” ។
ធនាគារកណ្តាលរបស់ប្រទេសនេះរំពឹងថាសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កានឹងកត់ត្រាការស្ទុះងើបឡើងវិញបន្តិចម្តងៗពីឆមាសទីពីរនៃឆ្នាំ២០២៣ និងរក្សានូវសន្ទុះកំណើនលើសពីនោះ៕