ក្រុមហ៊ុន Twitter Inc កំពុងផ្តល់ជូននូវការផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃដល់ម៉ាកយីហោដែលផ្សាយពាណិជ្ជកម្មនៅលើវេទិការបស់ខ្លួន ដែលជាការធ្វើឡើងដើម្បីទាក់ទាញម៉ាកយីហោត្រឡប់ទៅកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ដែលបានមើលឃើញថាអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ខ្លួនកាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីការកាន់កាប់របស់ Elon Musk នេះបើយោងតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រ។
របាយការណ៍នេះបាននិយាយថា Twitter កំពុងកាត់បន្ថយទំហំផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃដោយផ្តល់ជូ នដើម្បីដោះដូរនឹងការផ្សាយពាណិជ្ជកម្មរបស់អ្នកផ្សាយពាណិជ្ជកម្មរហូតដល់ ២៥០ ០០០ដុល្លារ ដោយរបាយការណ៍នេះបាន ដកស្រង់អ៊ីមែលដែលត្រូវបានពិនិត្យដោយ Journal ។
គួរបញ្ជាក់ផងដែរថា Twitter មិនបានឆ្លើយតបនឹងសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយបន្ទាប់ពីម៉ោងធ្វើការទេ៕