បុរសដែលមានជាងគេបំផុតនៅអាស៊ី លោក Mukesh Ambani គ្រោងនឹងបើកហាង 7-Eleven ដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា។
Browsing: ព័ត៌មានថ្មីៗ
យោងតាមសមាគមស្បែកជើង និងកាបូបវៀតណាម (Lefaso) បានឲ្យដឹងថា ការនាំចេញស្បែកជើងរបស់វៀតណាម បានធ្លាក់ចុះ ៤៤,២ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ស្មើនឹង ៧០០ លានដុល្លារ នៅក្នុងខែកញ្ញា។
ក្រុមហ៊ុន Tesla បានប្រកាសថា ខ្លួននឹងផ្លាស់ទីស្នាក់ការកណ្តាលក្រុមហ៊ុន ពីរដ្ឋកាលីហ្វ័រញ៉ា ទៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក វិញ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌា Air India ដែលខាតបង់ប្រាក់ជាច្រើន ត្រូវបានលក់ទៅឲ្យក្រុមហ៊ុន Tata Sons ដែលជាផ្នែកមួយនៃក្រុមហ៊ុន Tata Group (ក្រុមហ៊ុនធំបំផុតរបស់ប្រទេសឥណ្ឌា)។
ក្រុមប្រឹក្សាអណ្តូងរ៉ែ និងលោហធាតុអន្តរជាតិ ហៅកាត់ថា ICMM បាននិយាយថា អ្នករុករករ៉ែកំពូលៗនៅលើពិភពលោក កាលពីថ្ងៃអង្គារទី ៥ ខែតុលា បានប្តេជ្ញាចិត្តក្នុងគោលដៅកាត់បន្ថយការបញ្ចេញកាបូនដោយផ្ទាល់ និងដោយប្រយោល នៅឆ្នាំ ២០៥០ ឬឆាប់ជាងនេះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Bitcoin ដែលជារូបិយប័ណ្ណឌីជីថលដ៏ធំបំផុតរបស់ពិភពលោក គិតតាមតម្លៃទីផ្សារ បានកើនឡើងលើស ៥០ ០០០ ដុល្លារជាលើកដំបូង ក្នុងរយៈពេល ៤ សប្តាហ៍ កាលពីថ្ងៃអង្គារ (៥ តុលា) ដោយបន្ថែមនូវការកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីដើមខែតុលាមក។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបិយប័ណ្ណឌីជីថលវៀតណាម Axie Infinity បានឈានដល់កម្រិតកំពូលទីផ្សារថ្មី ជាង ៩,១៧ ពាន់លានដុល្លារ ដែលជាការកើនឡើង ៩ ដងក្នុងរយៈពេលពីរខែចុងក្រោយនេះ។
ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Mark Zuckerberg បានធ្លាក់ចុះជាង ៦ ពាន់លានដុល្លារ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះដោយធ្វើឲ្យលោកធ្លាក់ចេញពីលើបញ្ជីឈ្មោះអ្នកមានបំផុតនៅលើពិភពលោក បន្ទាប់ពីគេហទំព័រ Facebook ជួបបញ្ហាគាំងនៅទូទាំងពិភពលោក។
ប្រទេសវៀតណាមត្រូវការប្រាក់ចំនួន ១៣,៧៧ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០៣០ ដើម្បីធ្វើឲ្យប្រសើរឡើង និងបង្កើនប្រសិទ្ធភាពប្រព័ន្ធកំពង់ផែរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវគោក និងជំរុញពាណិជ្ជកម្ម។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Walt Disney និងតារាស្រី Scarlett Johansson បានសម្រេចចិត្តបញ្ចប់វិវាទផ្លូវច្បាប់ជាផ្លូវការ ជុំវិញការចេញផ្សាយខ្សែភាពយន្ត Black Widow។