ទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហ្វីលីពីនបានប្រកាសពីឱនភាពពាណិជ្ជកម្មចំនួន ៤,៦ពាន់លានដុល្លារសម្រាប់ខែធ្នូ ដែលជាគម្លាតពាណិជ្ជកម្មដ៏ធំបំផុតក្នុងរយៈពេលបីខែ។
ដែលនោះបាននាំមានឱនភាពពាណិជ្ជកម្មពេញមួយឆ្នាំរហូតដល់ទៅ ៥៨.៣ ពាន់លានដុល្លារ បើធៀបនឹងគម្លាតឆ្នាំ២០២១ ដែលមាន ៤២,២ ពាន់លានដុល្លារ។
បើយោងតាមអាជ្ញាធរស្ថិតិហ្វីលីពីនបាននិយាយថា ការនាំចូលក្នុងខែធ្នូបានធ្លាក់ចុះ ៩,9 ភាគរយមកត្រឹម ១០,៣ ពាន់លានដុល្លារធៀបនឹងឆ្នាំមុន ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២១ មក។ ហើយការនាំចេញបានធ្លាក់ចុះ ៩,៧ ភាគរយមកនៅត្រឹម ៥,៧ ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែសីហា ឆ្នាំ ២០២០៕