ប្រាក់ចំណេញប្រចាំត្រីមាស ៤ដងជាប់ៗគ្នាបានជួយក្រុមហ៊ុនតាក់ស៊ី Vinasun ឱ្យត្រលប់មករកប្រាក់ចំណេញវិញនៅឆ្នាំ២០២២ បន្ទាប់ពីបានខាតរយៈពេល ២ឆ្នាំដោយសារកូវីដ។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុនៃត្រីមាសទី៤ ឆ្នាំ២០២២ របស់ក្រុមហ៊ុន Vietnam Sunshine Joint Stock Company (Vinasun) ប្រាក់ចំណូលសុទ្ធត្រូវបានកត់ត្រាចំនួន ១៣,៨លានដុល្លារ។ ប្រាក់ចំណេញបន្ទាប់ពីគិតពន្ធរបស់ក្រុមហ៊ុនមេមានចំនួនជាង ២,២៧លានដុល្លារ កើនឡើងជិត ៥,៥ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ (ខាត ៣,២លានដុល្លារ)។
ប្រាក់ចំណេញរួមបន្ទាប់ពីបង់ពន្ធមានចំនួនជាង ២,៣លានដុល្លារ កើនឡើងជិត ៦,១៨លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន (ការខាតបង់ ៣,៧ដុល្លារ) ឈានដល់ជាង ១៦២ភាគរយ។
Vinasun បាននិយាយថា សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនបានបន្តងើបឡើងវិញ និងអភិវឌ្ឍនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ នៅពេលដែលចំនួនយានយន្តដែលចូលរួមក្នុងប្រតិបត្តិការឈានដល់ ១០០ភាគរយ ។ នេះជួយឱ្យលទ្ធផលអាជីវកម្មរបស់ Vinasun ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ មានប្រសិទ្ធភាពជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដំណើរការពេញមួយឆ្នាំ Vinasun សម្រេចបានប្រាក់ចំណូលសុទ្ធចំនួន ៤៦,៤លានដុល្លារ ច្រើនជាងឆ្នាំមុន ២ដង។ ប្រាក់ចំណូលភាគច្រើនបានមកពីសេវាកម្មដឹកជញ្ជូនតាមតាក់ស៊ី ៨០ភាគរយ នៅសល់គឺមកពីការដឹកជញ្ជូនអ្នកដំណើរ ១៧ភាគរយ និងសេវាកម្មផ្សេងទៀត។
ប្រាក់ចំណេញក្រោយបង់ពន្ធក្នុងឆ្នាំ២០២២ មានចំនួន ៧,៨៨លានដុល្លារ ខណៈដែលកាលពីឆ្នាំមុនមានការខាតបង់ចំនួន ១១,៨លានដុល្លារ និង ៦,៨ ដងនៃគោលដៅប្រាក់ចំណេញ។ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២ ទ្រព្យសកម្មសរុបរបស់ Vinasun មាន ៧៨,៣លានដុល្លារ កើនឡើងជិត ១២,៨លាន់ដុល្លារ បើធៀបនឹងដើមឆ្នាំ។ ភាគហ៊ុនមានចំនួន ៥៩,០១លានដុល្លារ ដែលក្នុងនោះ ១១,៤លានដុល្លារ សម្រាប់មូលនិធិវិនិយោគអភិវឌ្ឍន៍។
នៅឆ្នាំ២០២២ ក្រុមហ៊ុននឹងផ្តោតលើការស្ដារចំណែកទីផ្សារនៅទីក្រុងហូជីមិញ, Binh Duong និង Dong Nai ហើយស្វែងរកឱកាសចាប់ដៃជាមួយដៃគូក្នុងវិស័យដឹកជញ្ជូន បច្ចេកវិទ្យា ការប្រើប្រាស់ និងអាជីវកម្មទូទាត់៕