Browsing: ព័ត៌មានថ្មីៗ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានក្លាយជាក្រុមហ៊ុនដំបូងគេ ដែលមានទីផ្សារភាគហ៊ុនតម្លៃ ៣ទ្រីពាន់លានដុល្លារ។

ក្រុមហ៊ុន IKEA បាននិយាយថា ខ្លួននឹងបង្កើនតម្លៃផលិតផលរបស់ខ្លួននៅជុំវិញពិភពលោក ខណៈដែលក្រុមហ៊ុនគ្រឿងសង្ហារឹមយក្សមួយនេះ កំពុងជួបជាមួយនឹងការកើនឡើងនៃថ្លៃដឹកជញ្ជូន និងតម្លៃវត្ថុធាតុដើម។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មវៀតណាមបានស្នើឲ្យអាជ្ញាធរខេត្តក្វាងស៊ី (Guangxi) របស់ប្រទេសចិន ចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយការកកស្ទះនៅតាមច្រកព្រំដែន បន្ទាប់ពីប្រទេសចិនបានបង្កើនការគ្រប់គ្រងព្រំដែនរបស់ខ្លួន ជាមួយប្រទេសជិតខាង ដើម្បីអនុវត្តតាមគោលនយោបាយការពារជំងឺកូវីដ១៩។

ដោយសារកង្វះខាតដំឡូង ក្រុមហ៊ុនអាហារផលិតរហ័សត្រូវជួលយន្តហោះចំនួន ៣គ្រឿង ដែលពេញដោយដំបូងទៅប្រទេសជប៉ុន។ កង្វះខាតដំឡូងបានបង្ខំឱ្យខ្សែសង្វាក់ផលិតអាហាររហ័ស បានកំណត់លើការលក់ដំឡូងបំពងក្នុងប្រទេសជប៉ុន។ លោក Ryan Petersen នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍អាមេរិក Flexport បាននិយាយថា “ក្រុមហ៊ុន Flexport ទើបតែបានចុះហត្ថលេខាលើកិច្ចសន្យាហោះហើរយន្តហោះ Boeing 747 ចំនួន ៣គ្រឿងដែលដឹកដំឡូងទៅប្រទេសជប៉ុន ដើម្បីជួយដោះស្រាយកង្វះខាតដំឡូងបារាំង”…