យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កប៉ាល់ដឹកទំនិញដែលផ្ទុករថយន្តទំនើបរាប់ពាន់គ្រឿង បានលិចនៅក្បែរតំបន់ប្រជុំកោះ Azores របស់ប្រទេសព័រទុយហ្គាល់ រយៈពេលជិតពីរសប្តាហ៍បន្ទាប់ពីវាបានឆេះ។
Browsing: ព័ត៌មានថ្មីៗ
ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនធំចុងក្រោយគេបំផុត ក្នុងការបញ្ឈប់ការលក់ផលិតផលទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ដែលជាការដាក់ទណ្ឌកម្មមួយចំពោះការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Shell នឹងបញ្ចប់ការបណ្តាក់ទុនរួមគ្នាទាំងអស់ ជាមួយក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតកុនល្បីៗ Warner Bros, Disney និង Sony បានបញ្ឈប់ការចេញផ្សាយខ្សែភាពយន្ត នៅក្នុងរោងកុនរុស្ស៊ីហើយ បន្ទាប់ពីការលុកលុយទៅលើប្រទេសអ៊ុយក្រែន។
[កសិកម្មក្នុងស្រុក] នៅពេលដែលនិយាយដល់វិស័យកសិកម្មគេតែងតែនឹកឃើញ និងសរសើរដល់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលអាចនិយាយបានថា លោកជាបិតាកសិកម្មហើយ។ ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះ ឯកឧត្តមបណ្ឌិតក៏បានបង្ហាញពីតម្លៃទីផ្សារស្វាយកែវរមៀត ដែលមានការធ្លាក់ថ្លៃ និងការប្រើប្រាស់ជីផងដែរ។ ហើយខាងក្រោមនេះ ជាសម្តីទាំងស្រុងរបស់ ឯកឧត្តមបណ្ឌិត៖ ដោយបច្ចុប្បន្ននេះផ្លែស្វាយកែវរមៀតធ្លាក់ថ្លៃ ដែលមិនធ្លាប់ជួបប្រទះពីមុនមក ជាក់ស្តែងថ្ងៃទី២៧ខែកុម្ភៈម្សិលមិញលក់ទៅអោយឈ្មួញវៀតណាម បានត្រឹមតែតម្លៃ៤០០រៀលមួយគីឡូក្រាមតែប៉ុណ្ណោះ បេីព្រាបធៀបរយៈពេលកន្លងមកបានតម្លៃជាមធ្យមពី ៨០០…
ក្រុមហ៊ុនផលិតរថយន្តជាច្រើន កំពុងបញ្ឈប់ការផលិតនៅក្នុងប្រទេសរុស្ស៊ី និងការផ្តល់រថយន្តនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនាពេលថ្មីៗនេះ។ ក្នុងនោះ Avtovaz ដែលជាក្រុមហ៊ុនផលិតរថយន្ត Lada និងជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់រុស្ស៊ីបានប្រកាសថា ខ្លួនអាចនឹងផ្អាកផលិតកម្មរបស់ខ្លួនមួយចំនួននៅថ្ងៃច័ន្ទ ដោយសារតែកង្វះខាតឈីប និងមានហេតុផលសំខាន់ៗ មកពីការគ្រប់គ្រងព្រំដែនដ៏តឹងរឹងរបស់រុស្ស៊ី និងភាពចាំបាច់ក្នុងការបង្វែរផ្លូវដឹកជញ្ជូន” នេះបើយោងតាមសារព័ត៌មាន Automotive News ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន…
ក្រុមហ៊ុន Toyota បានប្រកាសកាលពីថ្ងៃចន្ទថា នឹងផ្អាកដំណើរការរោងចក្រទាំង១៤ របស់ខ្លួននៅក្នុងប្រទេសជប៉ុន បន្ទាប់ពីក្រុមហ៊ុនមួយដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់របស់ Toyota ត្រូវបានរងការវាយប្រហារ។ ការផ្អាកដំណើរការ ចាប់ពីថ្ងៃអង្គារនេះប៉ះពាល់ដល់ការផលិតចំនួន ២៨ខ្សែ សម្រាប់ក្រុមហ៊ុន Toyota ហើយក្រុមហ៊ុន Hino Motors និង Daihatsu ដែលជាក្រុមហ៊ុនសាខារបស់ Toyota…
អ្នកការទូតកំពូលរបស់ប្រទេសជប៉ុន បានប្រាប់ឲ្យដឹងថា ជប៉ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេស G7 ដើម្បីធានាឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងប្រទេសរុស្ស៊ី និងធនាគារកណ្តាលរបស់វា។
រូបិយប័ណ្ណ Rouble របស់រុស្ស៊ី បានធ្លាក់ចុះ ៣០% ធៀបនឹងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីបណ្តាប្រទេសលោកខាងលិច បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្សី ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។
ក្រុមហ៊ុនផលិតរថយន្តរបស់ឆេក Skoda គ្រោងនឹងសាងសង់រោងចក្រនៅខេត្ត Quang Ninh ភាគខាងជើង ប្រទេសវៀតណាម ហើយរំពឹងថា នឹងចាប់ផ្តើមផលិត និងនាំចេញរថយន្តនៅឆ្នាំ ២០២៣ តែម្តង។