Browsing: ព័ត៌មានថ្មីៗ

អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានអនុម័តអត្រាពន្ធអាករថ្មីសម្រាប់យានយន្ត ដែលទាបជាងមុនសម្រាប់រថយន្តអគ្គិសនី និងខ្ពស់ជាងមុនសម្រាប់រថយន្តប្រើប្រេងឥន្ធនៈ ដើម្បីលើកកម្ពស់ការផលិត និងការប្រើប្រាស់យានយន្តអគ្គិសនី។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនយន្តហោះយក្សរបស់អឺរ៉ុប Airbus បានប្រកាសពីប្រាក់ចំណេញជាកំណត់ត្រាក្នុងឆ្នាំ ២០២១ បន្ទាប់ពីខាតអស់រយៈពេល ២ឆ្នាំ នៅពេលដែលវាបានឆ្លងកាត់វិបត្តិនៃជំងឺកូវីដ១៩ នៅក្នុងឧស្សាហកម្មទេសធ្វើដំណើរ។

ក្រុមហ៊ុនសម្លៀកបំពាក់កីឡាអាល្លឺម៉ង់ Adidas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ខ្លួននឹងរីកចម្រើននៅក្នុងទីផ្សារដ៏សំខាន់របស់ខ្លួន គឺប្រទេសចិន នៅឆ្នាំ ២០២២ នេះ សូម្បីតែបន្ទាប់ពីវាត្រូវបានរងផលប៉ះពាល់ដោយការរឹតបន្តឹងជំងឺរាតត្បាតកូវីដ១៩ ជាថ្មី និងបន្ទាប់ពីការធ្វើពហិការអ្នកប្រើប្រាស់ម៉ាកយីហោលោកខាងលិចក៏ដោយ។

ចាប់​ពីពេល​នេះ អ្នកក្រុង​ព្រះសីហនុ​ ​កាន់​តែ​មានភាព​ងាយស្រួល និង​សុវត្ថិភាព​មួយ​កម្រិត​ទៀត ក្នុង​ការ​ទិញ​ទំនិញនានា ក្រោយពី​ foodpanda បាន​ពង្រីកហាង​លក់​ទំនិញ​អន​ឡាញ pandamart របស់​ខ្លួន​ដល់​ដែនសមុទ្រនេះ ​ហើយ បន្ទាប់ពី​​បាន​ចាប់ផ្តើម​ដំណើរ​មុខ​ងារ​ថ្មីនេះ​លើ​​កម្ម​វិធី App តែមួយរបស់​ខ្លួន​ ​នៅ​ភ្នំពេញ កាលពី​ខែ​កញ្ញា​។ ការពង្រីក​ហាង​ pandamart មួយនេះ ក៏មាន​គោល​បំណង​ក្នុង​ការ​ឆ្លើយ​តបទៅនឹង​ការ​រស់នៅ​តាម​របត់​ថ្មី​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ក្រុងព្រះសីហនុនិង​​​ផ្តល់​ភាព​ងាយស្រួលមួយ​​កម្រិត​ទៀត​ផង​ដែរ…

មិនធ្លាប់មានពីមុនមក បន្ទាប់ពីរថយន្ត TOYOTA RAIZE 2022 បាននាំចូលមកតាមកប៉ាល់ RORO ចំនួនរាប់រយ គ្រឿង មកកាន់កំពង់ផែស័យត្វក្រុងព្រះសីហនុនាខែមករា ឆ្នាំ២០២២ កន្លងទៅនេះហើយទន្ទឹមគ្នានេះផងដែល ពេលនេះក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានរៀបចំពិធីប្រគល់ និងទទួលរថយន្ត Toyota Raize 2022 ទៅកាន់អតិថិជនយ៉ាងធំសម្បើមនៅ…

ការនាំចេញស្មាតហ្វូននៅក្នុងប្រទេសចិនបានធ្លាក់ចុះ ១៨,២% ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម ៣២,៤ លានគ្រឿងក្នុងខែមករា។

ក្រុមហ៊ុន Thai Oil Public Company Limited របស់ប្រទេសថៃ គ្រោងនឹងរៃអង្គាសប្រាក់ឲ្យបានប្រហែល ១,‌១ពាន់លានដុល្លារអាមេរិក ពីការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតថាមពលក្នុងស្រុក និងការផ្តល់ជូនភាគហ៊ុនថ្មី ដើម្បីសងប្រាក់កម្ចីរយៈពេលខ្លី និងផ្តល់មូលនិធិដល់ការពង្រីកអាជីវកម្មរបស់ខ្លួន។

ថៅកែក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតមួយរបស់អាស៊ី បានអំពាវនាវឲ្យរដ្ឋាភិបាលក្នុងតំបន់របស់ខ្លួនបើកព្រំដែនរបស់ពួកគេឡើងវិញ ដើម្បីជាប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អេឡិចត្រូនិចរបស់កូរ៉េខាងត្បូង Samsung Electro-Mechanics Co Ltd នឹងវិនិយោគទឹកប្រាក់ចំនួន ៩២០ លានដុល្លារ នៅក្នុងរោងចក្រផលិតរបស់ខ្លួន នៅភាគខាងជើងប្រទេសវៀតណាម។

ហានិភ័យដែលពាក់ព័ន្ធនឹង non-fungible tokens ឬ NFT និង metaverse ស្ថិតក្នុងចំណោមការគំរាមកំហែងផ្នែកសុវត្ថិភាពសំខាន់ៗ ដែលត្រូវប្រុងប្រយ័ត្ននៅក្នុងទីក្រុងហុងកុង ក្នុងឆ្នាំ ២០២២។