ការរាយការណ៍របស់ស្ថាប័នសុវត្ថិភាពលើអ៊ីនធឺណិត Group-IB បានឲ្យដឹងអំពីវត្តមាននៃមេរោគ iOS ឈ្មោះថា “GoldDigger” ដែលមានសមត្ថភាពអាចលួចព័ត៌មានគណនីធនាគាររបស់អ្នកប្រើប្រាស់ iOS បាន។
មេរោគ GoldDigger ត្រូវបានបង្កើតឡើងដំបូងសម្រាប់ឧបករណ៍ Android ហើយពេលនេះត្រូវបានចម្លងចូលបានសម្រេចដើម្បីវាយប្រហារ iPhone និង iPad។ ក្រុមហ៊ុនខាងលើអះអាងថានេះអាចជាមេរោគដំបូងសម្រាប់ iOS ហើយវាមានគ្រោះថ្នាក់ ព្រោះថាវាក៏អាចលួចព័ត៌មាន FaceID, ឯកសារអត្តសញ្ញាណ និងសារ SMS បានថែមទៀតផង។
ជាមួយព័ត៌មានដែលលួចបាន Hacker អាចប្រើប្រាស់ឧបករណ៍ AI ដើម្បីបង្កើតវីដេអូ Deepfake និងអាចចូលលុកលុយគណនីធនាគាររបស់ជនរងគ្រោះបានផងដែរ។
គួរដឹងថា មេរោគ GoldDigger កំពុងដាក់គោលសញ្ញាធំលើអ្នកប្រើប្រាស់នៅប្រទេសវៀតណាម និងប្រទេសថៃ ប៉ុន្តែវាក៏អាចនឹងប្រើប្រាស់ដើម្បីវាយប្រហារអ្នកប្រើប្រាស់នៅតំបន់ដទៃផងដែរ៕