Browsing: Honda

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានធ្វើការប្រកាសចេញលក់នូវម៉ូតូ Supra-X 125 ស៊េរីឆ្នាំ ២០២២ ជាមួយនឹងការបំពាក់ប្រព័ន្ធប៊ិច PGM-FI ជួយសន្សំសំចៃសាំង និងងាយស្រួលជិះក្នុងទីក្រុង សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ សម្រាប់ការឌីហ្សាញនៃម៉ូតូ Honda Supra-X 125 មានរូបរាងស្រដៀងគ្នាទៅនឹងម៉ូតូ Wave 125…

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Honda Motor របស់ជប៉ុន នឹងដាក់បង្ហាញចេញនូវម៉ាកយីហោរថយន្តអគ្គិសនីថ្មីនៅក្នុងប្រទេសចិន នាឆ្នាំក្រោយ ហើយវានឹងចាប់ផ្តើមចេញលក់តែរថយន្តអគ្គិសនី, រថយន្តប្រើអ៊ីដ្រូហ្សែន និងរថយន្ត Hybrid ប៉ុណ្ណោះ ចាប់ពីឆ្នាំ២០៣០។

ក្រុមហ៊ុន Honda Motor Co បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងកំណត់គោលដៅការលក់ប្រចាំឆ្នាំដំបូង ចំនួន ៧ ម៉ឺនគ្រឿងសម្រាប់រថយន្តអគ្គិសនីថ្មីម៉ូដែល Prologue នៅពេលវាចេញលក់នៅឆ្នាំ ២០២៤។

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor និង Nissan Motor បានមើលឃើញការលក់រថយន្តរបស់ពួកគេនៅក្នុងប្រទេសចិនធ្លាក់ចុះ នៅក្នុងខែកក្កដានេះ ស្របពេលដែលការលក់រថយន្តសរុបនៅក្នុងទីផ្សាររថយន្តធំបំផុតរបស់ពិភពលោកនេះបានធ្លាក់ចុះ។

លោក Toshihiro Mibe នាយកប្រតិបត្តិក្រុមហ៊ុន Honda បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Honda Motor Co មានបំណងបង្កើនចំនួនយានយន្តអគ្គិសនី ដល់ ១០០% នៃការលក់ទាំងអស់ នៅឆ្នាំ ២០៤០។