ជាធម្មតា Telegram គឺមិនទាន់មានផ្ទៃភាសាខ្មែរសម្រាប់ប្រើប្រាស់នោះទេ។ ដូចនេះដើម្បីប្ដូរទៅភាសាខ្មែរ សូមចុចទីនេះ https://t.me/setlanguage/khmer ចំពោះផ្ទៃប្រើប្រាស់នេះ ការបកប្រែគឺមិនទាន់ពេញលេញត្រឹមត្រូវ ១០០% នោះឡើយ។ អ្នកក៏អាចប្ដូរទៅជាភាសាអង់គ្លេសវិញបានផងដែរ គ្រាន់តែចុចលើរូប Profile ឬ Setting > Language និងជ្រើសរើស English ឬភាសាផ្សេងៗជាច្រើនទៀត៕
Browsing: Telegram
ជាធម្មតាគណនី Telegram គឺមានលេខទូរសព្ទ និងខ្លះទៀតគេបានដាក់រូបគណនី ប៉ុន្ដែអ្នកបែរជាមិនអាចមើលឃើញរបស់ទាំងពីរនេះ ព្រោះអ្នកប្រើនោះបានបិទទៅលើ មុខងារឯកជនភាព។ ហើយអ្នកក៏អាចចូលទៅមើល និងបិទដូចគេបានដែរ តាមរបៀបខាងក្រោម៖ ការបិទមិនឱ្យអ្នកដទៃឃើញរូបថត ក្រៅពីលេខទូរសព្ទដែលអ្នកបានរក្សាទុកក្នុង Contact៖ – បើក Telegram > Settings > Privacy…
មកដល់ពេលនេះ បណ្ដាញសង្គមកើតមានជាហូរហែរលើទីផ្សារកម្មវិធី ប៉ុន្ដែកម្មវិធីជួរមុខដែលមានអ្នកប្រើសកម្មរាប់ពាន់លាននាក់មានមិនច្រើននោះទេ ដូចមានរៀបរាប់នៅខាងក្រោមនេះ។ អ្នកប្រើប្រាស់ប្រចាំខែ ឬ active user គិតត្រឹម ខែកញ្ញា៖ ១. Facebook : ៣,០៣ ពាន់លាននាក់ ២. YouTube : ២,៥៦ ពាន់លាននាក់…
រាល់ឯកសារនានា ដូចជារូបថត វីដេអូ សារសំឡេង ដែលអ្នកបានប្រើលើ Telegram វានឹងរក្សាទុកបណ្ដោះអាសន្ន ដែលទាំងនេះហៅថា cache file ហើយបើអ្នកប្រើកាន់តែច្រើន ទំហំផ្ទុកប្រើអស់កាន់តែច្រើន ជួនកាលអាចអស់ 20GB 30GB ដោយមិនដឹងខ្លួនថែមទៀត។ វិធីចូលមើល Cache file និងរបៀបកំណត់៖…
[បច្ចេកវិទ្យា] កាលពីថ្ងៃសុក្រ ទី១០ មិថុនាកន្លងទៅ ស្ថាបនិករបស់កម្មវិធី Telegram លោក Pavel Durov បាននិយាយថាកម្មវិធីផ្ញើសារ Telegram នឹងចាប់ផ្តើមគម្រោងនៃការបង់ប្រាក់ ឬ Paid Subscription សម្រាប់អ្នកប្រើប្រាស់របស់ខ្លួនក្នុងខែនេះ ជាមួយតម្លៃ ៤,៩៩ដុល្លារ/ខែ ហើយនឹងភ្ជាប់មកជាមួយការទាញយកលឿនជាងមុន បន្លែងសារជាសំឡេងទៅអត្ថបទ…
ស្ថាបនិកកម្មវិធីផ្ញើសារ Telegram លោក Pavel Durov បាននិយាយកាលពីថ្ងៃអង្គារថា Telegram បានប្រមូលប្រាក់បានជាង ១ ពាន់លានដុល្លារ តាមរយៈការលក់សញ្ញាប័ណ្ណ ឬ មូលបត្របំណុល (bond sales) ដល់វិនិយោគិនជាច្រើន។