Browsing: Alibaba

ក្រុមហ៊ុនបច្ចេកវិទ្យាចិន Alibaba បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានទទួលយកការពិន័យជាកំណត់ត្រាដ៏ច្រើនមួយ ដែលបានដាក់ដោយនិយតករប្រឆាំងនឹងភាពផ្តាច់មុខរបស់ប្រទេស។

ភាគហ៊ុននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alibaba បានកើនឡើង ៩ ភាគរយកាលពីថ្ងៃច័ន្ទ ដោយសារតែពាណិជ្ជកម្មតាមអ៊ីនធឺណេត ស្របពេលដែលក្រុមហ៊ុនបានធានាដល់វិនិយោគិនថា ការផាកពិន័យជាទឹកប្រាក់ចំនួន ២,៧៨ ពាន់លានដុល្លារ នឹងជះឥទ្ធិពលតិចតួចបំផុតដល់ប្រតិបត្តិការរបស់ខ្លួន។

យោងតាមប្រភពព័ត៌មានបាឲ្យដឹងថា រដ្ឋាភិបាលចិនចង់ឲ្យក្រុមហ៊ុន Alibaba Group Holding Ltd លក់ក្រុមហ៊ុនធផ្សព្វផ្សាយមួយចំនួន រួមទាំងកាសែត South China Morning Post ដោយសារតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ លើមតិសាធារណៈនៅក្នុងប្រទេសចិន។

ក្រុមហ៊ុន Alibaba Group Holding បានរាយការណ៍អំពីការកើនឡើងនៃប្រាក់ចំណូល ចំនួន ៣៧ ភាគរយសម្រាប់ត្រីមាសចុងក្រោយ ដែលការកើនឡើងនេះត្រូវបានជំរុញដោយយុទ្ធនាការ Singles’ Day ខណៈក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្សមួយនេះ បន្តកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរចិនក្នុងការស៊ើបអង្កេតអំពីការអនុវត្តនយោបាយផ្តាច់មុខរបស់ខ្លួន។