ភាគហ៊ុននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alibaba បានកើនឡើង ៩ ភាគរយកាលពីថ្ងៃច័ន្ទ ដោយសារតែពាណិជ្ជកម្មតាមអ៊ីនធឺណេត ស្របពេលដែលក្រុមហ៊ុនបានធានាដល់វិនិយោគិនថា ការផាកពិន័យជាទឹកប្រាក់ចំនួន ២,៧៨ ពាន់លានដុល្លារ នឹងជះឥទ្ធិពលតិចតួចបំផុតដល់ប្រតិបត្តិការរបស់ខ្លួន។
គួរឲ្យដឹងថា និយតករក្នុងប្រទេសចិន បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ដោយការពិន័យកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលមួយខែ បានសន្និដ្ឋានថា Alibaba បានរំលោភលើទីផ្សារដ៏លេចធ្លោរបស់ខ្លួន (dominant market position)។
ប៉ុន្តែនៅក្នុងសេចក្តីអំពាវនាវទៅកាន់វិនិយោគិនកាលពីថ្ងៃច័ន្ទ ក្រុមប្រឹក្សាភិបាលរបស់ Alibaba បានដាក់ការជំរុញវិជ្ជមានទៅលើបទប្បញ្ញត្តិ ដែលនិយាយថា វាជាចុងបញ្ចប់នៃការស៊ើបអង្កេត ដោយលោកប្រធានក្រុមហ៊ុន Daniel Zhang បាននិយាយថា ការផាកពិន័យនេះនឹងមិនមានផលប៉ះពាល់អវិជ្ជមានដល់ប្រតិបត្តិការអាជីវកម្មឡើយ។
ការដាក់ទណ្ឌកម្មនេះកើតឡើងនៅពេលដែលរដ្ឋាភិបាលបង្ក្រាបវេទិកាបច្ចេកវិទ្យាធំៗរបស់ចិន និងជាពិសេសក្រុមហ៊ុន Alibaba ជុំវិញការចោទប្រកាន់អំពីឥរិយាបទ ប្រឆាំងនឹងការប្រកួតប្រជែង និងការប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់ខុស៕