រូបថត និង វីដេអូគឺសំខាន់ណាស់ បើបាត់ទៅហើយយើងមិនអាចទៅថតទិដ្ឋភាពនិងពេលវេលាដដែលនោះម្ដងបានទេ។ ដូចនេះ ជម្រើសរក្សាទុក ឬ Back លើ iCloud ឬ Google Photos ជាជម្រើសល្អមួយក្នុងជម្រើសជាច្រើន។
សេវាកម្មទាំងពីរគឺឥតគិតថ្លៃ ប៉ុន្ដែអ្នកអាចរក្សាទិន្នន័យទុកបានត្រឹម 15GB សម្រាប់ Google Photos និង 5GB សម្រាប់ iCloud។
របៀបរក្សា រូបថតនិងវីដេអូលើ iCloud៖
– បើកកម្មវិធី Setting > Photos > ចុច Enable លើ iCloud Photos ជាការស្រេច
របៀបរក្សា រូបថតនិងវីដេអូលើ Google Photos៖
– បើកកម្មវិធី Google Photos > Log in គណនី
– នៅលើបង្អស់ ចុចលើរូបគណនី > ចុច Settings
– ចុច Backup > ចុច On លើ Backup ជាការស្រេច៕