Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»មិនធម្មតា! BYD ក្ដោបក្ដាប់ទីផ្សារឡានអគ្គិសនីនៅអាស៊ីអាគ្នេយ៍បាន ២៦%
    យានយន្ត

    មិនធម្មតា! BYD ក្ដោបក្ដាប់ទីផ្សារឡានអគ្គិសនីនៅអាស៊ីអាគ្នេយ៍បាន ២៦%

    September 20, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុន BYD បានពង្រីកវត្តមានរបស់ខ្លួននៅពេញតំបន់អាស៊ីអាគ្នេយ៍ រហូតបានក្លាយជាក្រុមហ៊ុនឈានមុខខាងលក់រថយន្តអគ្គិសនីក្នុងតំបន់។

    ពាណិជ្ជកម្ម

    បើតាមទិន្នន័យដែលចេញផ្សាយដោយ Reuters បានបង្ហាញថា ២៦% នៃរថយន្តអគ្គិសនីដែលលក់នៅអាស៊ីអាគ្នេយ៍ កាលពីត្រីមាសទីពីរនៃឆ្នាំ២០២៣នេះ គឺជារថយន្តម៉ាក BYD។ ក្នុងនោះ រថយន្ត Atto 3 ជារថយន្តលក់ដាច់ជាងគេ ដោយវាមានចំណែក ៦,៤% នៃរថយន្តថ្មីដែលលក់បាន កើនឡើងពី ៣,៨% កាលពីត្រីមាសទីមួយ។

    បច្ចុប្បន្ននេះ BYD កំពុងវិនិយោគទឹកប្រាក់ ៥០០លានដុល្លារក្នុងប្រទេសថៃ ដើម្បីសាងសង់រោងចក្រដែលអាចផលិតរថយន្តអគ្គិសនីបានដល់ ១៥ម៉ឺនគ្រឿងជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដើម្បីនាំចេញទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ និងអឺរ៉ុបផងដែរ។

    BYD ក៏បានសហការជាមួយដៃគូចែកចាយធំដូចជា Sime Darby ក្នុងប្រទេសម៉ាឡេស៊ី, Ayala Corp ក្នុងប្រទេសហ្វីលីពីន, Rever Automotive ក្នុងប្រទេសថៃ និង Bakrie & Brothers ក្នុងប្រទេសឥណ្ឌូណេស៊ី។

    រថយន្តរបស់ BYD ត្រូវបានកត់សម្គាល់ថាទទួលបានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសថៃ ដោយជាក់ស្ដែងទៅ ប្រទេសថៃមានចំណែក ២៤% នៃចំនួនលក់នៅបរទេសរបស់ BYD ក្នុងត្រីមាសទីពីរ។ បន្ថែមពីនេះ BYD ក៏បានប្រើយុទ្ធសាស្ត្រពិសេសនៅសិង្ហបុរីផងដែរ ដោយបានដាក់ដំណើរការហាងតាំងបង្ហាញដែលមានមុខងារជាភោជនីយដ្ឋានចំនួន៥ទីតាំង ឈ្មោះថា ‘BYD by 1826’៕

    ប្រភព ៖ Carscoops

    Share. Facebook Telegram WhatsApp
    Previous ArticleZoom ចេញមុខងារថ្មី ជួយអ្នកមកប្រជុំយឺត
    Next Article ឃើញគេបានប្រើ iOS 17 ព្រោងព្រាត តែសោកស្ដាយម៉ូឌែលទាំងប៉ុន្មាននេះមិនអាចអាប់ឌែតឡើងបានឡើយ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.