Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ឡាន Toyota Century SUV មានជម្រើសពណ៌ថ្នាំមួយ តម្លៃរហូតដល់ជាង ១ម៉ឺនដុល្លារ
    យានយន្ត

    ឡាន Toyota Century SUV មានជម្រើសពណ៌ថ្នាំមួយ តម្លៃរហូតដល់ជាង ១ម៉ឺនដុល្លារ

    September 14, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] កាលពីថ្មីៗនេះ ក្រុមហ៊ុនរថយន្តជប៉ុន Toyota បានប្រកាសចេញជាផ្លូវការនូវរថយន្តប្រណីតថ្មីរបស់ខ្លួនជាម៉ូដែល Century SUV ដែលផលិតឡើងសម្រាប់ទីផ្សារជប៉ុនផ្ដាច់មុខតែម្ដង។

    ពាណិជ្ជកម្ម

    នៅថ្ងៃប្រកាសចេញ Toyota បានបញ្ជាក់ថាមិនមានផែនការលក់រថយន្តនេះទៅឲ្យអតិថិជនទូទៅឡើយ ដោយមានតែអតិថិជនដែលធ្លាប់ជាម្ចាស់រថយន្ត Century Sedan ទើបមានសិទ្ធិទិញរថយន្ត SUV ប្រណីតរបស់ខ្លួន។

    នៅទីផ្សារប្រទេសជប៉ុន រថយន្ត Toyota Century SUV នឹងមានតម្លៃចាប់ពីប្រមាណ ១៧ម៉ឺនដុល្លារ ដែលតម្លៃរបស់វាអាចនឹងប្រែប្រួលអាស្រ័យលើការកុម្ម៉ង់របស់អតិថិជនម្នាក់ៗ។

    ក្នុងនោះ អតិថិជនអាចកុម្ម៉ង់រថយន្តដែលមានពណ៌ទឹកថ្នាំខាងក្រៅតែមួយពណ៌ ដែល Option នេះមានតម្លៃប្រមាណ ១ពាន់ដុល្លារ។ ប្រសិនបើចង់បានពណ៌ចំនួនពីរលាយគ្នា តម្លៃនៃរថយន្តនឹងត្រូវកើនបន្ថែមប្រមាណ ៤ ៧៥០ដុល្លារ។

    អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ Option ដែលមានពណ៌ប្រផេះ លាយនឹងពណ៌ខ្មៅ នឹងធ្វើឲ្យតម្លៃរថយន្តកើនឡើងរហូតដល់ ២លានយេន ឬស្មើប្រមាណ ១៣ ៦០០ដុល្លារ ឯណោះ។
    បន្ថែមពីហ្នឹង ប្រសិនបើអតិថិជនចង់តុបតែងបន្ថែម ដូចជាបន្ថែមកម្រាលជើង ត្រូវចាយប្រាក់បន្ថែម ២ ៧៦៦ដុល្លារ ហើយបើចង់បានពាក្យ “Century” រំលេចនៅផ្នែកខាងក្រោយនៃទ្វារចូល ត្រូវបន្ថែមប្រាក់ ៥ ២៣២ដុល្លារ ឯណោះ៕


    ប្រភព ៖ Xehay

    Toyota
    Share. Facebook Telegram WhatsApp
    Previous Articleឡាន Hyundai Kona អគ្គិសនីដូររូបរាងថ្មី សាកមួយពេញជិះបានដល់ ៤១៨គ.ម
    Next Article អ្នកចង់ប្រើ iPhone 15 មុនគេនៅខ្មែរ ពេលនេះចេញបញ្ជីតម្លៃមកហើយ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.