Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ឱកាសពិសេស! បុរី មេគង្គ លែន ចាប់ដៃគូជាមួយ ធនាគារ ស៊ិន ហាន ផ្តល់កម្ចីរហូតដល់ ២៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ទាបបំផុត
    ព័ត៌មានថ្មីៗ

    ឱកាសពិសេស! បុរី មេគង្គ លែន ចាប់ដៃគូជាមួយ ធនាគារ ស៊ិន ហាន ផ្តល់កម្ចីរហូតដល់ ២៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ទាបបំផុត

    June 1, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នាព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក (Mekong Land Development Co., Ltd.) និង ធនាគារ ស៊ិ​ន ហាន ខេមបូឌា (Shinhan Bank Cambodia) បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់​​ (MOU) ក្នុងទិសដៅជួយសម្រួលដល់អតិថិជន ដែលមានបំណងទិញផ្ទះនៅបុរី មេគង្គ លែន ។ អតិថិជន អាចប្រើប្រាស់កម្ចីរហូតដល់ ៨០% និងរំលស់រហូតដល់ ២៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ចាប់ពី ៦.២៩% តែប៉ុណ្ណោះ។

    ពាណិជ្ជកម្ម

    បុរី មេគង្គ លែន បាន និងកំពុងសាងសង់ឡើង ក្រោមគម្រោងធំៗជាបន្តបន្ទាប់ ដែលរួមមាន គម្រោង មេគង្គ រ៉ូយ៉ាល់ គម្រោង ហ្គោលដិន អាវិននូ ត្រូវបានរចនាឡើងតាមរចនាបថ បែបទំនើប និងគម្រោង មេគង្គ ស៊ីធី ដែលកំពុងសាងសង់លើ ផ្ទៃដី ៨០ហិកតា នាតំបន់ជ្រោយចង្វារ សម្រាប់គម្រោងនេះផងដែរ ត្រូវបានរចនាឡើងតាមរចនាបថ អឺរ៉ុប ដែលអាចផ្តល់បទពិសោធន៍រស់នៅដ៏សម្បូរបែប​ប្រកបដោយអភិជនភាព និងភាពថ្លៃថ្លូរ។ ឯម៉ូតផ្ទះវិញ ត្រូវបានសាងសង់ឡើងមានច្រើនប្រភេទ រួមមាន៖  វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ ផ្ទះប្រកបអាជីវកម្ម និង វីឡាកូនកាត់ ។

    បន្ទាប់ពីទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីសំណាក់អតិថិជនអស់រយៈពេលជាច្រើនឆ្នាំមកនេះ បុរី មេគង្គ លែន បានគិតគូរមួយជំហានទៀតអំពីការផ្តល់កម្ចីទិញគេហដ្ឋានក្នុងទំហំធំ។ ទន្ទឹមនឹងនេះដែរ ការសម្លឹងឃើញពីភាពលេចធ្លោរ នៃផលិតផល និងសេវាកម្មពីធនាគារ ស៊ិនហាន បានធ្វើឲ្យបុរី មេគង្គ លែន សម្រេចបង្កើតឲ្យមាន​ កិច្ចសហប្រត្តិបត្តិការ ផ្តល់កម្ចីហិរញ្ញប្បទាន ជូនដល់អតិថិជន។

    គួរបញ្ចាក់ផងដែរថា ធនាគារ ស៊ិ​ន ហាន ខេមបូឌា មានដើមកំណើតនៅប្រទេសកូរ៉េ និងបានបង្កើតសាខានៅទីក្រុងភ្នំពេញ តាំងពីខែតុលា ឆ្នាំ២០០៧ ។ ធនាគារនេះ បានផ្តល់ជូននូវផលប័ត្រចម្រុះនៃផលិតផល និងដំណោះស្រាយធនាគារសម្រាប់អតិថិជន និងសាជីវកម្មដែលតម្រូវតាមតម្រូវការ។ ធនាគារ ស៊ិនហាន បាន និងកំពុងត្រួសត្រាយអនាគតហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដើម្បីចាប់យកផលិតផល និងបច្ចេកវិទ្យាថ្មីៗ៕

    Mekong Land Shinhan Bank Cambodia
    Share. Facebook Telegram WhatsApp
    Previous Articleការសិក្សារបស់ក្រុមហ៊ុន Visa បង្ហាញពីកំណើននៃចំណាប់អារម្មណ៍លើ ជំរើសទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ បន្ទាប់ពីការរីករាលនៃជំងឺកូវីដ ខណៈការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែជាទម្លាប់ដ៏ពេញនិយម នៅក្នុងចំណោមប្រជាជនកម្ពុជា
    Next Article Foodpanda ចែករំលែកក្តីស្រលាញ់លើសពីដឹកជញ្ជូនអាហារ​ និងភេសជ្ជ:

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.