Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ការសិក្សារបស់ក្រុមហ៊ុន Visa បង្ហាញពីកំណើននៃចំណាប់អារម្មណ៍លើ ជំរើសទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ បន្ទាប់ពីការរីករាលនៃជំងឺកូវីដ ខណៈការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែជាទម្លាប់ដ៏ពេញនិយម នៅក្នុងចំណោមប្រជាជនកម្ពុជា
    ព័ត៌មានថ្មីៗ

    ការសិក្សារបស់ក្រុមហ៊ុន Visa បង្ហាញពីកំណើននៃចំណាប់អារម្មណ៍លើ ជំរើសទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ បន្ទាប់ពីការរីករាលនៃជំងឺកូវីដ ខណៈការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែជាទម្លាប់ដ៏ពេញនិយម នៅក្នុងចំណោមប្រជាជនកម្ពុជា

    May 11, 20232 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ បាន​ចេញផ្សាយការសិក្សារ[1]ចុងក្រោយ​របស់​ខ្លួន ដែលបានបញ្ជាក់ថា ប្រជាជនកម្ពុជាកំពុងទទួលយកទម្រង់ថ្មីលើការទូទាត់ដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ខណៈពេលដែលជម្រើសការប្រើប្រាស់ក្រដាសប្រាក់នៅតែបន្ត។

    ពាណិជ្ជកម្ម

    បន្ទាប់ពីបានធ្លាក់ចុះមកនៅប្រមាណត្រឹម ៦៤ភាគរយ នៅឆ្នាំ២០២១ ការចូលរួមស្ទង់មតិក្នុងឆ្នាំ២០២២ បានបញ្ជាក់ថា ៨៦ភាគរយ នៃអ្នកប្រើប្រាស់ បានប្រើសាច់ប្រាក់សុទ្ធជាជម្រើសក្នុងការទូទាត់  ដែលទិន្នន័យនេះគឺជាភាគរយដូចគ្នាទៅនឹងឆ្នាំ២០២០​ដូច្នោះដែរ។  តាម  រយៈចម្លើយរបស់អ្នកចូលរួមស្ទង់មតិដដែលនោះ ប្រមាណ ៦៥ភាគរយ បាននិយាយថាការទូទាត់តាមរយៈសាច់ប្រាក់សុទ្ធ នៅតែជាវិធីសាស្ត្រទូទាត់ដ៍ពេញនិយមសម្រាប់ពួកគេ បន្ទាប់មកគឺការទូទាត់តាមរយៈការស្កេន QR កូដ ដែលមានប្រមាណ ២១ភាគរយ។ ការត្រឡប់មកវិញនៃការប្រើសាច់ប្រាក់សុទ្ធសម្រាប់ជាវិធីសាស្ត្រនៃការទូទាត់ ក្រោយពីការរីករាលដាលនៃជំងឺកូវីដ–១៩ អាចបណ្តាលមកពីការថមថយភាពភ័យខ្លាចនៃការឆ្លងមេរោគតាមរយៈការប៉ះពាល់វិក្កយប័ត្រដោយផ្ទាល់ ហើយការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែជាសសរស្តម្ភក្នុង វិស័យប្រព័ន្ធទូទាត់នៅក្នុងប្រទេសកម្ពុជា។

    អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា

    អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ តាមរយៈរបាយការណ៍អ្នកចូលរួមឆ្លើយតបនៅក្នុងចំណោមក្រុមដែលយើងបានស្ទង់មតិ បានបង្ហាញថា ក្រុមគោលដៅជំនាន់ Z គឺជាអ្នកដែលមានចំណូលចិត្តខ្ពស់បំផុតក្នុងការប្រើប្រាស់សាច់ប្រាក់សុទ្ធ។”  អ្នកស្រីបន្តទៀតថា៖ “ភាពធន់នៃការប្រើប្រាស់សាច់ប្រាក់សុទ្ធក្នុងចំណោមយុវជន និងការយល់ខុសដែលបានចាត់ទុកការប្រើប្រាស់សាច់ប្រាក់សុទ្ធ ជាជម្រើសមានសុវត្ថិភាព ដូចទម្រង់ទូទាត់ប្រាក់តាមរយៈការស្តេន QR  កូដ នេះហាក់ដូចជាឡើងចំពេលដែលមានកិច្ចសហការក្នុងភាពជាដៃគូរបស់ក្រុមហ៊ុន Visa ជាមួយដៃគូអាជីវកម្ម កម្ពុជានាពេលថ្មីៗនេះ ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ”។

    ស្របពេលជាមួយគ្នានេះដែរ ការទូទាត់តាមរយៈការស្កេន QR កូដ ក៏មានការកើនឡើងផងដែរ។ ប្រមាណ ៦៨ភាគរយ នៃអ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់មតិ បាននិយាយថាពួកគេបានប្រើប្រាស់ការទូទាត់តាមរយៈការស្កេន QR កូដ​ ដែលនេះបានបង្ហាញពីកំណើនប្រមាណ ៣៦ភាគរយ ធៀបទៅនឹងឆ្នាំ២០២១ និង១២ភាគរយ ធៀបទៅនឹងឆ្នាំ២០២០។ ប្រជាជនកម្ពុជា បានប្រើប្រាស់ទម្រង់ទូទាត់ប្រាក់តាមរយៈការស្កេន QR កូដ សម្រាប់ការទិញទំនិញញឹកញ៉ាប់ ក្នុងនោះ ៦៨ភាគរយ បានអះអាងថាពួកគេប្រើ មួយដង រឺច្រើនដងក្នុងមួយសប្តាហ៍ ដែលទិន្នន័យនេះបើយើងប្រៀបធៀបឆ្នាំ ២០២០​​ (មាន៤៩ភាគរយ) វាមានការកើនឡើង ។ អ្នកប្រើប្រាស់ប្រមាណ៩០ភាគរយ ដែលបានឆ្លើយតបការស្ទាបស្ទង់មតិ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទូទាត់តាមរយៈការស្កេន QR កូដ និងការទូទាត់ដោយប្រើកាតដែលមានផ្ទុកបច្ចេកវិទ្យា contactless មានការកើនឡើងចំនួន ៥៨ភាគរយ ធៀបនឹងឆ្នាំ ២០២១ ដែលមានត្រឹម ៤២ភាគរយ ប៉ុណ្ណោះ។ ការកើនឡើងនេះបង្ហាញអោយឃើញពីអត្ថប្រយោជន៍នៃការប្រើប្រាស់វិធីសាស្ត្រទូទាត់តាមរយៈឌីជីថលដំបូងបង្អស់ បានក្លាយជាទម្រង់អចិន្ត្រៃមួយក្នុងទម្លាប់របស់ប្រជាជនកម្ពុជាសម្រាប់ការទិញទំនិញរួចទៅហើយ។

    ជាការពិតណាស់ អ្នកប្រើប្រាស់ជាច្រើនបាននិយាយថាប្រទេសរបស់យើងនឹងអាចប្រែក្លាយទៅជាសង្គមមិនប្រើប្រាស់សាច់ប្រាក់សុទ្ធនៅក្នុងទសវត្សរ៍នេះរ។ នេះបើយោងតាមការឆ្លើយតបរបស់អ្នកចូលរួមស្ទង់មតិប្រមាណ ៤៦​ភាគរយ បានអះអាងថាពួកគេរំពឹងទុកថាប្រទេសកម្ពុជាអាចនឹងក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចមិនប្រើប្រាស់ក្រដាសប្រាក់យ៉ាងយូរបំផុតនៅឆ្នាំ២០៣០។​ ប្រជាជនកម្ពុជាកាន់តែច្រើនបានចាប់ផ្ដើមទទួលយកបទពិសោធន៍មិនប្រើប្រាស់សាច់ប្រាក់សុទ្ធ។ អ្នកចូលរួមស្ទង់មតិប្រម្រាណ ៣២ភាគរយ នៅក្នុងឆ្នាំ២០២២ បានបញ្ជាក់ថា ពួកគេព្យាយាមមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ដែលចំនួននេះមានការកើនឡើងលើសពីឆ្នាំ ២០២១ ប្រមាណ ២០ភាគរយ ហើយក្នុងចំណោម ៥២ភាគរយ នោះ ពួកគេអាចពឹងផ្អែកលើជម្រើសនៃការទូទាត់ប្រាក់ដោយ​មិនប្រើសាច់ប្រាក់សុទ្ធបានរហូតដល់ទៅមួយសប្តាហ៍។

    តាមរយៈការសិក្សាក៏បានបង្ហាញពីតួនាទីយ៉ាងសំខាន់របស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងការធ្វើឌីជីថលនីយកម្មក្នុងសង្គមកម្ពុជាផងដែរ។ អ្នកឆ្លើយតបការស្ទង់មតិប្រមាណ ៧៦ភាគរយ បាននិយាយថា ពួកគេទិញទំនិញនៅហាងលក់រាយខ្នាតតូច និងមធ្យម យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ហើយ ៦៦ភាគរយ ទូទាត់ជាសាច់ប្រាក់សុទ្ធ ខណៈ ១១ភាគរយ ទូទាត់តាមរយៈការស្កេន QR កូដ។ ទិន្នន័យនេះបង្ហាញពីឱកាសដ៏ធំសម្រាប់ការអភិវឌ្ឍនៃជម្រើសការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធនៅក្នុងវិស័យអាជីវកម្មខ្នាតតូច និង មធ្យម។

    អ្នកស្រី Ivana Tranchini  បានមានប្រសាសន៍បន្ថែមទៀតថា៖ “លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការធ្វើឌីជីថលនីយកម្មរបស់អាជីវកម្មខ្នាតតូច និង មធ្យម ហើយក្រុមហ៊ុន Visa បានគាំទ្រការជម្រុញមួយនេះតាមរយៈសកម្មភាពក្នុងភាពជាដៃគូជាមួយនឹងអង្គការមូលនិធិអាស៊ី និងក្រសួងកិច្ចការនារីក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្ត្រីជាសហគ្រិន។ ក្រុមហ៊ុន Visa ក៍បានចូលរួមផងដែរ ក្នុងការធ្វើឌីជីថលនីយកម្មរបស់អាជីវកម្មខ្នាតតូច និង មធ្យម ដើម្បីលើកកម្ពស់ការប្រើប្រាស់វេទិកាពាណិជ្ជកម្មឌីជីថល មានដូចជាសេវាកម្មដឹកជញ្ជូន និងកម្មវិធីជិះរឺម៉ក ride-hailing apps ជាដើម។”

    ផលប៉ះទង្គិចនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ត្រូវបានរកឃើញផងដែរតាមរយៈរបាយការណ៍នៃការសិក្សាមួយនេះ ដូចជាការប្រើប្រាស់សេវាកម្មដឹកជញ្ជូនទំនិញដល់គេហដ្ឋានជាដើម។​ ៥២ភាគរយ នៃអ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់មតិបាននិយាយថា បច្ចុប្បន្នពួកគេប្រើប្រាស់សេវាដឹកជញ្ជូនដល់ផ្ទះ ហើយ ៣៧ភាគរយទៀត បាននិយាយថាពួកគេបានប្រើវាជាលើកដំបូងក្នុងអំឡុងពេលមានជំងឺរាតត្បាត។ ហើយអ្នកដែលប្រើប្រាស់ការដឹកជញ្ជូនដល់គេហដ្ឋាន ក៏បានបញ្ជាក់ថា ពួកគេមានគម្រោងប្រើប្រាស់វាញឹកញាប់ជាងមុននៅក្នុងប៉ុន្មានខែខាងមុខនេះ។

    អ្នកស្រី Ivana Tranchini បានបញ្ជាក់ទៀតថា “សម្រាប់ក្រុមហ៊ុន Visa យើងកំពុងស្ថិតនៅក្នុងតួនាទីមួយយ៉ាងប្រសើរ ក្នុងការគាំទ្រដៃគូអាជីវកម្មក្នុងស្រុក តាមរយៈការបញ្ជ្រាបការយល់ដឹងនូវទីផ្សាប្រភេទនេះ ក្នុងពេលជាមួយគ្នាដែរ យើងក៏បានផ្តល់ជូនប្រជាជនកម្ពុជានូវបណ្តាញនៃប្រព័ន្ធទូទាត់ប្រាក់មួយដែលភាពងាយស្រួល គួរឲ្យទុកចិត្តបាន និងមានសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន”។

    នៅពេលដែលវិធានការរឹតត្បិតពីជំងឺកូវីដ-១៩ ត្រូវបានដកចេញ ប្រជាជនកម្ពុជាភាគច្រើនមានបំណងធ្វើដំណើរកម្សាន្ត ហើយមួយភាគបួននៃអ្នកចូលរួមការឆ្លើយតបក្នុងការស្ទង់មតិបាននិយាយថា ពួកគេបានចាប់ផ្តើមដំណើរកម្សាន្តនៅក្នុងឆ្នាំ២០២២ ហើយការធ្វើដំណើរកម្សាន្តភាគច្រើន គឺនៅក្នុងស្រុក ខណៈដែលមួយភាគបីទៀតមានបំណងចង់ធ្វើដំណើរកម្សាន្តក្នុងអំឡុងពេល ១២ ខែខាងមុខ មិនថាក្នុងស្រុក ឬក្រៅប្រទេសនោះឡើយ។ ប្រជាជនកម្ពុជាក៏កំពុងប្រើប្រាស់វិធីសាស្ត្រថ្មីៗដើម្បីទូទាត់ប្រាក់អំឡុងពេលធ្វើដំណើរកម្សាន្តទាំងនោះផងដែរ នេះបើតាមការបញ្ជាក់របស់អ្នកស្ទង់មតិ ការធ្វើដំណើរកម្សាន្តត្រូវបានចាត់ក្នុងចំណាត់ថ្នាក់កំពូល សម្រាប់ការប្រើប្រាស់គម្រោង ទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (Buy Now, Pay Later – BNPL)។

    “ប្រជាជនកម្ពុជាកំពុងប្រើប្រាស់វិធីសាស្ត្រគ្រប់គ្រងលុយក្នុងទម្រង់បែបថ្មី ដូចជា BNPL (Buy Now, Pay Later -​ ទិញឥលូវនេះ ទូទាត់នៅពេលក្រោយ) និងប្រើប្រាស់កាតឥណទាន ហើយក៍ចាប់ផ្តើមគិតគូរពីអនាគត តាមរយៈការទទួលយកសេវាកម្មធានារ៉ាប់រងជាដើម”។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា។ អ្នកស្រី បន្ថែមទៀតថា៖ “ធនាគារ គួរតែគិតគូអំពីតម្រូវការទាំងនោះ ព្រមទាំងនាំយកការដាក់បញ្ចូលនូវផលិតផលទាំងនោះ ទៅក្នុងមុខងារធនាគារចល័តរបស់ខ្លួន ដើម្បីអាចជួយគាំទ្រដល់អតិថិជន ក្នុងការរក្សាបាននូវទំលាប់ដ៍ល្អទាំងនេះ” ។

    អំពីក្រុមហ៊ុន Visa Inc.

    Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

    កញ្ញា ត្រាង ង្វៀន (Trang Nguyen)           

    • Head of Corporate Communications
    • Visa Vietnam, Cambodia and Laos
    • ទូរស័ព្ទ ៖ +84 902 831 891
    • អ៊ីម៉ែល៖ [email protected]

    កញ្ញា គ្រី​ សុវណ្ណារី

    • ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd
    • តំណាងក្រុមហ៊ុន Visa Inc.
    • ទូរស័ព្ទ ៖ +855 11733368
    • អ៊ីម៉ែល៖ [email protected]

    [1] ការសិក្សាស្តីពីឥរិយាបថទូទាត់ប្រាក់របស់អ្នកប្រើប្រាស់ Visa កាត  ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន CLEAR ប្រព្រឹត្តទៅចាប់ពីខែកញ្ញា រហូតដល់ខែតុលា ឆ្នាំ ២០២២ នឹងបានធ្វើការស្ទង់មតិក្នុងចំណោមអ្នកប្រើប្រាស់ ៦៥៥០នាក់ នៅក្នុងប្រទេសសិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម និង កម្ពុជា។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមរយៈអនឡាញ ជាមួយអ្នកប្រើប្រាស់កម្ពុជា ចំនួន ៥០០នាក់ រួមមានទាំងអ្នកធ្វើការពេញម៉ោង ក្រៅម៉ោង និងប្រជាជនទូទៅ ចម្រុះទាំង អាយុរ និង ភេទ ដើម្បីកំណត់យកតំណាងនៃរបាយការណ៍ទំាងមូល។

    Visa
    Share. Facebook Telegram WhatsApp
    Previous Articleអាហារជំរុញឱ្យអតិផរណាប៉ាគីស្ថានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣៦,៤% ក្នុងខែមេសា
    Next Article ឱកាសពិសេស! បុរី មេគង្គ លែន ចាប់ដៃគូជាមួយ ធនាគារ ស៊ិន ហាន ផ្តល់កម្ចីរហូតដល់ ២៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ទាបបំផុត

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.